សេចក្តីសង្ខេប
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានភារកិច្ចផ្តល់នូវសន្តិសុខសង្គមជាមូលដ្ឋានជូនកម្មករនិយោជិតទាំងអស់ដែលធ្វើការក្នុងវិស័យឯកជន។ ប.ស.ស. ចុះបញ្ជិកាសមាជិក ទទួលភាគទានរបស់សមាជិកនោះ គ្រប់គ្រងមូលនិធិនៃរបប ដំណើរការ និងផ្តល់តាវកាលិកដល់សមាជិក ឬអ្នកនៅក្នុងបន្ទុក។
តើការធានារ៉ាប់រងសង្គមជាអ្វី?
- កាតព្វកិច្ចតាមច្បាប់
- កិច្ចគាំពារដ៏ទូលំទូលាយ
- ផ្តល់សន្តិសុខរយៈពេលវែងជូនកម្មករនិយោជិត និងមនុស្សនៅក្នុងបន្ទុករបស់ពួកគេ។
ចក្ខុវិស័យ
ចក្ខុវិស័យរបស់ ប.ស.ស. គឺដើម្បីក្លាយជាអង្គភាពនាំមុខគេក្នុងការផ្តល់ឲ្យនូវសេវាសន្តិសុខសង្គម។
បេសកកម្ម
បេសកកម្មរបស់ ប.ស.ស. គឺដើម្បីបម្រើសេវាកម្មផ្នែកហានិភ័យការងារដល់សមាជិកទាំងអស់ដែលបានចុះបញ្ជិកាទាន់ពេលវេលាដើម្បីជួយបន្ថូរបន្ថយបន្ទុកក្នុងសង្គម និងជួយលើកកម្ពស់ស្ថិរភាពសង្គម។
គោលបំណង
- រៀបចំ និង គ្រប់គ្រងរបបសន្តិសុខសង្គមយោងតាមបទប្បញ្ញត្តិ នៃច្បាប់ដែលបានបង្កើតសន្តិសុខសង្គមនេះសម្រាប់ជនទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ។
- ធានាការផ្តល់តាវកាលិកដល់សមាជិក ប.ស.ស. (ជនដែលបានធានារ៉ាប់រង) ក្នុងគោលបំណងផ្តល់ឲ្យសមាជិកនូវសន្តិសុខប្រាក់ចំណូលក្នុងករណីដែលសមាជិករូបនោះ មានយថាភាពមួយចំនួនដូចជា៖
ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ និងគ្រោះថ្នាក់មួយចំនួនទៀត។
- ប្រមូលភាគទានពីសមាជិក និងនិយោជកទាំងអស់។
- ជួយសម្រួល និងរៀបចំបទប្បញ្ញត្តិនៃសេវាសង្គម និងសុខភាពជូនសមាជិកទាំងអស់។
- សហប្រតិបត្តិការជាមួយអង្គការនានាដែលទាក់ទងទៅនឹង៖
- អប់រំ និងផ្សព្វផ្សាយយុទ្ធសាស្រ្តក្នុងការការពារហានិភ័យការងារ
- និង ផ្សព្វផ្សាយវិធានការស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ។
- សហប្រតិបត្តិការជាមួយនឹងអង្គការពាក់ព័ន្ធដើម្បីសិក្សា និងស៊ើបអង្កេតជម្ងឺវិជ្ជាជីវៈ។
- គ្រប់គ្រងការវិនិយោគនៃមូលនិធិសន្តិសុខសង្គម។
ការប្តេជ្ញាចិត្តរបស់យើង
- ការផ្តល់ជូននូវសន្តិសុខសង្គមជាមូលដ្ឋានសម្រាប់ប្រជាជនទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា។
- បំលាស់ប្តូរនៃការសន្សំសំចៃក្នុងស្រុកសម្រាប់អភិវឌ្ឍជាតិ។
- លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈប្រយោជន៍នៃសន្តិសុខសង្គម។
- លើកកម្ពស់ការទទួលខុសត្រូវជាសមូហភាព។
តម្លៃស្នូល
- សុច្ចរិតភាព
- តម្លាភាព
- ប្រសិទ្ធភាព និងប្រសិទ្ធផល