ប.ស.ស. ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលជាអង្គការដឹងនាំខ្ពស់បំផុត និងមានបេសកកម្មតម្រង់ ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់ ប.ស.ស. ។
ប.ស.ស. ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលមានសមាសភាពដូចខាងក្រោម៖
– រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធាន
– តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប សមាជិក
– តំណាងក្រសួងមុខងារសាធារណៈ ១រូប សមាជិក
– តំណាងក្រសួងសុខាភិបាល ១រូប សមាជិក
– តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១រូប សមាជិក
– តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ១រូប សមាជិក
– តំណាងនិយោជក ២រូប សមាជិក
– តំណាងសមាជិក ប.ស.ស. ២រូប សមាជិក
– អគ្គនាយក ប.ស.ស. សមាជិកអចិន្ត្រៃយ៍។