គណៈ​កម្មការ​វិនិយោជ​របប​សន្តិសុខ​សង្គម នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (គ.វ.ស.ស) បង្កើត​ឡើង​ដោយ ប្រកាស​លេខ​១០៨ ក.ប/ប្រ.ក ចុះថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ​២០១៤ ជា​គណៈ​កម្មការ​អន្តរ​ក្រសួង ក្នុង​នោះ​រួមមាន​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទីស្តីការគណៈ​រដ្ឋ​មន្រ្តី ក្រសួង​សុខា​ភិបាល តំណាង​និយោជក និង​តំណាង​កម្មករ​និយោជិត ។ គណៈ​កម្មការ​នេះ មាន​តួនាទី​ភារកិច្ច រៀប​ចំគោល​នយោបាយ និង​ផែន​ការ​វិនិយោគ​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង ដែល​មាន​លក្ខណៈ​ជានីតិ​វិនិយោគ, សហការវិ​និយោគ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ជាតិ និងអន្តរ​ជាតិ, គ្រប់គ្រង ចាត់ចែង វាយតម្លៃ ត្រួតពិនិត្យ និង​កែលំអ​កិច្ចការ​វិនិយោគ​ជាប្រចាំ, ធ្វើបច្ចុប្បន្ន​ភាព​ស្តីពី​សកម្មភាព​វិនិយោគ និង អនុវត្ត​ភារកិច្ចផ្សេងៗ​ទៀត​តាមការ​ប្រគល់​របស់​ក្រុម​ប្រឹក្សាភិបាល​នៃបេឡាជាតិ​សន្តិសុខ​សង្គម ។