ម៉ាឡេស៊ី៖ កាលពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៤ លោកប្រធានការិយាល័យគោលនយោបាយ និងសហការីនៃបេឡាជាតិរបបសន្តិសុខសង្គម បានចូលរួមសន្និសីទអន្តរជាតិលើកទី២ ស្តីពីសន្តិសុខសង្គមឆ្នាំ២០១៤ នៅសណ្ឋាគារ ហ៊ីលតុន ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជា្រវសន្តិសុខ
សង្គមប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយនាយកដ្ឋានសិក្សាការអភិវឌ្ឍសេដ្ឋកិច្ច, មហាវិទ្យាល័យសេដ្ឋកិច្ច និងរដ្ឋបាល និងសាកលវិទ្យាល័យម៉ាឡេស៊ីកូឡាឡាំពួរ។
គោលបំណងនៃសន្និសីទអន្តរជាតិលើកទី២ ស្តីពីសន្តិសុខសង្គមឆ្នាំ២០១៤ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលផ្តោតលើ ៣ចំនុចសំខាន់ៗ នៃកិច្ចពិភាក្សា រួមមាន៖
ទី១៖ សុខភាព និងការអប់រំ ដោយផ្តោតលើអសមភាព, ភាពមិនប្រក្រតី និងសន្តិសុខ
ទី២៖ ការផ្លាស់ប្តូរប្រជាសាស្រ្ត ដោយផ្តោតលើលំហូរពលករចំណាកស្រុក, មនុស្សចាស់, កំណើនប្រជាជន និងការងារយុវជន
ទី៣៖ ការអនុវត្តគោលនយោបាយសង្គម នៅក្នុងពិភពមិនស្ថិរភាព ដោយផ្តោតលើ សមាហរណកម្មបញ្ហាប្រឈម ដើម្បីទ្រទ្រង់ការអភិវឌ្ឍ។