Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី ជាង១ម៉ឺន ៥ពាន់នាក់ នៅរោងចក្រតំបន់កំបូល ផ្លូវជាតិលេខ៤

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺន ៥ពាន់នាក់ នៅរោងចក្រ តំបន់កំបូល ផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន ១២លើករួចហើយ។ ក្នុងនោះសម្តេចបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រនានាក្នុងរាជធានីភ្នំពេញចំនួន ៥លើក មកពីរោងចក្រ ៣៩៨រោងចក្រហើយ ស្មើនិង ២២,៣៩១នាក់ និងបានជួបកម្មករ កម្មការិនីចំនួន៧លើកមកពីរោងចក្រ ១៥៤ មានកម្មករ កម្មការិនីចូលរួម ១០០,៥៩០នាក់។

    សម្តេចតេជោ បានមានប្រសាសន៍ថា ប្រាក់ឈ្នួលកម្មករនិយោជិត នឹងកើនឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចបានបញ្ជាក់បន្តថា បន្ទាប់ពីយើងមានប្រាក់ចំណូលខ្ពស់ហើយ យើងក៏ត្រូវចូលរួមថែរក្សាវាឲ្យបានល្អផងដែរ។

    សម្តេចតេជោ ក៏បានកោតសសើរចំពោះក្រសួងពាក់ព័ន្ធទាំងឡាយ ជាពិសេសគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាថែទាំសុខភាព និងហានិភ័យការងារជូនចំពោះបងប្អូនកម្មករ-កម្មការិនីទូទាំងប្រទេសកម្ពុជា។

    សម្តេចបានអំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ត្រូវប្រញាប់មកចុះបញ្ជីនៅ ប.ស.ស ដើម្បីឲ្យកម្មករ កម្មារិនី ទទួលបានការធានារ៉ាប់រង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗផងដែរ។

    ប្រភព៖ ផេកហ្វេសប៊ុករបស់ Samdech Hun Sen, Cambodian Prime Minister

    1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page