Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ទឹកប្រាក់ ចំនួន ១១ ៤២០ ០០០ ០០០រៀល ត្រូវបានផ្តល់ជូនកម្មការិនីសម្រាលកូនទូទាំងប្រទេសគិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៨

    ភ្នំពេញ៖ ឯកឧត្តម ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះ ប.ស.ស បានចុះបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មការិនីសម្រាលកូនទូទាំងប្រទេសសរុបចំនួន ២៨ ៤៨២នាក់ និងមានចំនួនកូនសរុប ២៨ ៥៥០នាក់ ក្នុងនោះ ស្ត្រីសម្រាលបានកូនភ្លោះ២ ចំនួន ៩៥នាក់ និងសម្រាលបានកូនភ្លោះ៣ មានចំនួន ០១នាក់ ដែលសរុបជាទឹកប្រាក់ ចំនួន ១១ ៤២០ ០០០ ០០០រៀល។

    ឯកឧត្តម បានបន្ថែមបន្តថាសម្រាប់ខែមិថុនានេះ ប.ស.ស បានបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់កម្មការិនីសម្រាលកូនទូទាំងប្រទេសសរុបចំនួន ៥ ២២៩នាក់ និងមានចំនួនកូនសរុប ៥ ២៥៧នាក់ សរុបជាទឹកប្រាក់ប្រមាណជា ២ ១០២ ៨០០ ០០០រៀល។

    គួររំលឹកផងដែរថា គិតមកដល់ពេលនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានកំពុងនឹងដំណើរការរបបសន្តិសុខសង្គម ចំនួន ពីរគឺ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលមានសហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីមកក្នុង ប.ស.ស សរុបចំនួន ១១ ៩៥២សហគ្រាស និងមានសមាជិកសរុប ចំនួន ១ ៤៦១ ១៨២នាក់ ។

    ទាំងអស់នេះ គឺដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ នឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ទទួលបានប្រាក់រ៉ឺត្រែត បន្ទាប់ពីពួកគាត់បានបំពេញគ្រប់អតីតភាពការងារ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page