Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស កំពង់ធំ ប្រគល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់ស្ត្រីសម្រាលកូន ៣គ្រួសារ

    កំពង់ធំ៖ កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ធំ បានចុះសម្របសម្រួលបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ជូនកម្មការិនីជា ស្រ្តីពេលសម្រាលកូនចំនួន ០៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភ ៤០០ ០០០ រៀល ដែលមានឈ្មោះដូចខាងក្រោម៖

    ១-សឿ ដារ៉ូ សម្រាលបានកូន ១នាក់ មណ្ឌលសុខភាពល្អក  ស្រុកសន្ទុក

    ២-ជឹម សំណាង សម្រាលបានកូន ១នាក់ មណ្ឌលសុខភាពកំពង់ថ្ម  ស្រុកសន្ទុក

    ៣-ពុំ ឡៃ ហ៊ាង  សម្រាលបានកូន ១នាក់ មន្ទីរពេទ្យបង្អែកបារាយណ៍ ស្រុកសន្ទុក។

    ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីជាកម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលគឺត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម៖

    ១. ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវចុះបញ្ជិកាកម្មករនិយោជិតមក្នុង ប.ស.ស

    ២. សាមីខ្លួនត្រូវភ្ជាប់មកតាមខ្លួននូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទរបស់ខ្លួន

    ៣. សាមីខ្លួនត្រូវភ្ជាប់តាមខ្លួននូវ ប័ណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល

    ៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមន្ទីរពេទ្យ ដែលគ្មានភ្នាក់ងារ ប.ស.ស

    ៥. មូលដ្ឋានសុខាភិបាល ត្រូវផ្តល់កិច្ចសហការ និងព័ត៌មាន ដល់មន្រ្តីសាខា ប .ស.ស នៅទីស្នាក់ការ រាជធានី ខេត្ត ខណ្ឌ អំពីការទទួលសេវាសម្រាលកូន ក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន។

    គួរបញ្ជាក់ផងដែរថា បងប្អូនកម្មករនិយោជិតជាស្រ្តីពេលសម្រាកមាតុភាព នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ ថ្ងៃ និងទទួលបានប្រាក់ឈ្នួល ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០%៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.