Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស សាខាខេត្តកំពង់ចាមផ្តល់ប្រាក់សោហ៊ុយបូជាសពដល់សមាជិករបស់ខ្លួន នៅខេត្តកំពង់ចាម

    កំពង់ចាម៖ កាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង ៣០នាទី បេឡាជាតិរបបសន្តិសុខសង្គម ( ប.ស.ស ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានផ្តល់តាវកាលិកប្រាក់វិភាជន៍បូជាសព ដល់គ្រួសារជនរងគ្រោះឈ្មោះ នាង ប៉ោក ភេទប្រុស ជាកម្មករបម្រីការងារនៅក្នុងក្រុមហ៊ុន អានម៉ាឌី គ្រុបចំការកៅស៊ូ ចំការអណ្តូង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។

    មន្រ្តី និងបុគ្គលិក ប.ស.ស បានចុះទៅដល់លំនៅស្ថានរបស់គ្រួសារជនរងគ្រោះ ដែលមានទីតាំងស្ថិតនៅភូមិសហគ្រាន់ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ប.ស.ស បានផ្តល់តាវកាលិកប្រាក់វិភាជន៍បូជាសព ចំនួន ៤លានរៀល និងផ្តល់ប្រាក់ឧត្តរជីវី (២៨%) សម្រាប់ឪពុក និងម្តាយនៅក្នុងបន្ទុករបស់ជនរងគ្រោះ ដែលមានអាយុ ៥៥ឆ្នាំ។

    ក្នុងនោះ ប.ស.ស សាខាខេត្ត រួមជាមួយមេភូមិ អនុភូមិ ប្រធានក្រុម និងប្រធានរដ្ឋបាលក្រុមហ៊ុនចូលរួមក្នុងការផ្តល់ប្រាក់តាវកាលិកវិភាជន៍បូជាសព និងផ្សព្វផ្សាយបន្ថែមនូវអត្ថប្រយោជន៍ ប.ស.ស ព្រមទាំងសំណូមពរឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ ឱ្យទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅពេលដែលខ្លួនបានរៀបការ ដើម្បីឱ្យទទួលបានអត្ថប្រយោជន៍ពី ប.ស.ស៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page