Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ Hyun Woo cam Co., Ltd.

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៣៥នាក់ នៅរោងចក្រ  Hyun Woo cam Co., Ltd. មានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនកម្មករនិយោជិត ដែលត្រូវតែយល់ដឹង និងចងចាំគ្រប់ៗគ្នា អំពីគោលនយោបាយរបស់ ប.ស.ស ។

    បន្ថែមលើនេះ ឯកឧត្តមបានបន្តថា កិច្ចប្រជុំនៅថ្ងៃពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងយន្តការនៃការផ្តល់តាវកាលិកជូនកម្មករនិយោជិត ឱ្យបានឆាប់រហ័យ និងប្រកបដោយទំនុកចិត្តខ្ពស់។

    ឯកឧត្តម បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ប.ស.ស មានសាខានៅតាមបណ្តារាជធានី/ខេត្ត ទាំង២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជិកាសរុបចំនួន ១១ ៨១៤សហគ្រាស សមាជិកសរុប ១ ៤៥៦ ២៤១នាក់ ជាពិសេសមានមន្ទីរពេទ្យមណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស ចំនួន ១ ៣១៩មន្ទីរពេទ្យ ដោយឥតគិតថ្លៃ៕

     

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page