Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ខេត្តកំពង់ឆ្នាំង ប្រគល់ប្រាក់បំណាច់ ៧០% រយៈពេល ៩០ថ្ងៃ ដល់កម្មការិនីសម្រាល ចំនួន ៦៧នាក់

    កំពង់ឆ្នាំង៖ កាលពីថ្ងៃ​អង្គារ​​ ១៣រោច​ ខែ​បឋមាសាឍ​​​ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា​​ ឆ្នាំ២០១៨​ ​បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់សេចក្តីសម្រេចផ្ដល់តាវកាលិកផ្នែកថែទាំសុខភាព ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ សម្រាប់ការសម្រាកព្យាបាលជំងឺ និងសម្រាកលំហែមាតុភាពរយៈពេល ៩០ថ្ងៃ ដល់កម្មករនិយោជិតជាស្រ្តី ដែលបានសម្រាលកូនចំនួនសរុបទាំងអស់ ៦៧នាក់ មកពីរោងចក្រ ចំនួន ៨ គឺ៖

    ១-រោងចក្រ TRIPOS INTERNATIONAL (CAMBODIA) Co., LTD ចំនួន បានសម្រាលកូន ២៥នាក់

    ២-រោងចក្រ CAN SPORTS SHOES ចំនួន បានសម្រាលកូន ១០នាក់

    ៣-រោងចក្រ TAK FOOK (CAMBODIA) GARMENT LTD ចំនួន បានសម្រាលកូន ៦នាក់

    ៤-រោងកច្រ HORIZON OUTDOOR ចំនួន បានសម្រាលកូន ៧នាក់

    ៥-រោងចក្រ JIUN YE GARMENT (CAMBODIA) CO., LTD ចំនួន បានសម្រាលកូន ៨នាក់

    ៦-រោងចក្រ T.F.G (CAMBODIA)ចំនួន បានសម្រាលកូន ៣នាក់

    ៧-រោងចក្រ GOLDEN APPAREL ចំនួន បានសម្រាលកូន ៧នាក់

    ៨-រោងចក្រ LONG LEAD (CAMBODIA) ចំនួន បានសម្រលកូន ១នាក់

    គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីជាកម្មការិនីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាលគឺត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម ៖

    ១. សាមីខ្លួនត្រូវភ្ជាប់មកតាមខ្លួននូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទរបស់ខ្លួន

    ២. សាមីខ្លួនត្រូវភ្ជាប់តាមខ្លួននូវ ប័ណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល

    ៣. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមន្ទីរពេទ្យ ដែលគ្មានភ្នាក់ងារ ប.ស.ស

    ៤. មូលដ្ឋានសុខាភិបាល ត្រូវផ្តល់កិច្ចសហការ និងព័ត៌មាន ដល់មន្រ្តីសាខា ប .ស.ស នៅទីស្នាក់ការ រាជធានី ខេត្ត ខណ្ឌ អំពីការទទួលសេវាសម្រាលកូន ក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន៕​

    ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នឹងឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីជាមួយ ប.ស.ស សម្រាប់ស្ត្រីនៅពេលសម្រាលបានកូន ១នាក់ នឹងទទួលបានថវិកាឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២នាក់ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភចំនួន១លាន ២០ម៉ឺនរៀល ជាងនេះទៅទៀតអ្វីដែលត្រេកអរបំផុតនោះគឺកូនភ្លោះ ៣នាក់ជាកូនរបស់ សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល។

    អ្វីដែលបន្ថែមពីនេះទៀត បងប្អូនកម្មករនិយោជិតជាស្រ្តីពេលសម្រាកមាតុភាព នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ ថ្ងៃ និងទទួលបានប្រាក់ឈ្នួល ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០%៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.