Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • តំណាងក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈកម្ពុជា ចូលរួមវេទិការពិភាក្សាតុមូល ស្តីពីហិរញ្ញប្បទានសុខាភិបាល សម្រាប់ជនអន្តោប្រវេសន៍នៅក្នុងតំបន់ទន្លេមេគង្គ ក្រោមជំនួយគាំទ្រដោយធានាគារអភិវឌ្ឍន៍អាស៊ី

    ប្រទេសថៃ៖ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃពុធ ០៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បានចាត់លោក ហេង សុផាន់ណារិទ្ធ អនុប្រធានការិយាល័យធានារ៉ាប់រងសុខភាព នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ចូលរួមវេទិការពិភាក្សាតុមូល ស្តីពីហិរញ្ញប្បទានសុខាភិបាល សម្រាប់ជនអន្តោប្រវេសន៍នៅក្នុងតំបន់ទន្លេមេគង្គ ក្រោមជំនួយគាំទ្រដោយធានាគារអភិវឌ្ឍន៍អាស៊ី ក្នុងគោលបំណងស្វែងយល់ពីចក្ខុវិស័យ និងស្វែងរកដំណោះស្រាយសម្រាប់យន្តការផ្តល់ហិរញ្ញប្បទានសុខាភិបាលឱ្យកាន់តែរឹងមាំ ដើម្បីធានាដល់ការទទួលបានការធានារ៉ាប់រងសុខភាពឱ្យកាន់តែប្រសើរសម្រាប់ជនអន្តោប្រវេសន៍នៅក្នុងអនុតំបន់ទន្លេមេគង្គ។

    កិច្ចប្រជុំពិភាក្សានេះគឺផ្តោតសំខាន់លើគោលបំណងធំៗចំនួនពីរដូចខាងក្រោម៖

    ១. ចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ទន្លេមេគង្គដូចជា ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងប្រទេសចិន ដែលមានកម្មករចំណាកស្រុកច្រើន និង

    ២. សិក្សា និងស្វែងរកដំណោះស្រាយដើម្បីជាយន្តការសម្រាប់គ្របដណ្តប់ដល់កម្មករអន្តោប្រវេសន៍ ឱ្យទទួលសេវាថែទាំសុខភាពបានពេញលេញ និងគ្រប់ទីកន្លែងដែលពួកគេបានទៅធ្វើការនៅប្រទេសណាក៏ដោយក្នុងតំបន់ទន្លេមេគង្គ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.