Mail |
 • ភាសាខ្មែរ
 • English
 • ប.ស.ស សាខាខណ្ឌដង្កោ បានផ្តល់សេចក្តីសម្រេចតាវលិកថែទាំសុខភាព ជូនកម្មករនិយោជិតជាស្រ្តីចំនួន ៣ សហគ្រាស និងអង្កេតករណីគ្រោះថ្នាក់ការងារនៅសហគ្រាសចំនួន ១

  រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម សាខាខណ្ឌដង្កោ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេចក្តីសម្រេចតាវលិកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ៧០%) ជូនកម្មករនិយោជិតជាស្រ្តីដែលបានសម្រាកលំហែមាតុភាពចំនួន ៣ សហគ្រាស៖

  ១- សហគ្រាស ថេនថេក អិនដាសស្ទ្រៀល ចំនួន ០១នាក់

  ២- សហគ្រាស ប៉ាស៊ីហ្វិក អឹភិរឹល ចំនួន ០១នាក់

  ៣- ខមភ្លីតអននើរ អឹភិរឹល ចំនួន ០៣នាក់

  បន្ទាប់មកក្រុមការងារបានចុះអង្កេតករណីគ្រោះថ្នាក់ការងារចំនួន០១ករណី នៅសហគ្រាសរីកូតិច អិនដាសស្ទ្រៀល។

  គួរបញ្ជាក់បន្ថែមផងដែរថា សមាជិក ប.ស.ស ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស មានដូចជា ៖

  ១.តាវកាលិកហានិភ័យការងារ

  • ការថែទាំ និងព្យាបាលមុខរបួស ដែលបណ្ដាលមកពីគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ ទោះបីជាគ្រោះថ្នាក់នោះបណ្ដាលឲ្យមានការ អាក់ខានធ្វើការក្ដី ឬគ្មានក្ដី។
  • ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់គ្រោះថ្នាក់ការងារឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជម្ងឺវិជ្ជាជីវៈ ដែលបណ្ដាលឲ្យបាត់បង់ការងារជាបណ្ដោះអាសន្ន។
  • ការផ្ដល់ធនលាភ(ប្រាក់សោធនបាត់បង់សមត្ថភាពផ្ដល់ជូនអស់មួយជីវិត) ឬប្រាក់វិភាជន៍(ប្រាក់បើកផ្ដាច់តែម្ដងគត់) សម្រាប់ការងារបាត់បង់សមត្ថភាពការងារ ចំពោះគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ឬជម្ងឺវិជ្ជាជីវៈ ដែលបណ្ដាលឲ្យបាត់បង់សមត្ថភាពការងារជាអចិន្ដ្រៃយ៍។
  • ការផ្ដល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសពនិងធនលាភចំពោះឧត្តរជីវីនៃជនរងគ្រោះ។
  • ការសម្របសម្រួសមុខងារការអប់រំវិជ្ជាជីវៈឡើងវិញ ការចាត់ថ្នាក់ការងារឡើងវិញតាមលក្ខខណ្ឌដែលបានកំណត់។
  • ការដឹកជញ្ជូនជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ទៅកាន់កន្លែងព្យាបាលឬលំនៅស្ថាន។

  ២. តាវកាលិកការថែទាំ និងព្យាបាលវេជ្ជសាស្រ្ដ

  • សេវាព្យាបាលថែទាំវេជ្ជសាស្រ្ដ

  o ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅមានជាអាទិ៍៖ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ដ្រ សេវាធ្វើរោគវិនិឆ្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាវេជ្ជសាស្រ្ដផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារផ្នែកវេជ្ជសាស្រ្ដផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល ឱសថតាមវេជ្ជបញ្ជា បន្ទប់(ធម្មតា) និងអាហារដែលផ្ដល់ដោយមូលដ្ឋានសុខាភិបាល។

  o សេវាសង្រ្គោះបន្ទាន់៖ គឺជាអន្ដរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយ ដែលមិនបានគ្រោងទុក ហើយអន្ដរាគមន៍ទាំងនេះអាចធ្វើឡើងភ្លាមៗក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬការជួយការពារការបាត់បង់អវៈយវៈណាមួយនៃរាង្គកាយរបស់អ្នកជំងឺ  ឬជន រងគ្រោះ។

  o សេវាព្យាបាលដោយស្អំ និងដោយចលនា។

  o សេវាសម្រាលកូន និងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន

  o សេវាស្ដារនីតិសម្បទា៖ ផ្ដល់ដោយបេឡាជាតិរបបសន្ដិសុខសង្គម កម្មវិធីជាតិ អង្គភាព ឬស្ថាប័ន និងអង្គការដែលទាក់ទងនឹងការស្ដារនីតិសម្បទាដទៃទៀត។

  • សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព
  • ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវផ្ដល់ជូននៅពេលមានជំងឺ ឬជួបឧបទ្ទេវហេតុផ្សេងៗ
  • សេវាបង្ការសុខភាព។

  មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

  ព័ត៌មានសំខាន់ៗ
  ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
  • ២១,៤៣០ សហគ្រាស
  • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
  • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
  ទំព័របណ្ដាញសង្គម ប.ស.ស.