Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • កម្មការិនីមានផ្ទៃពោះចាប់ពី ២៦សប្តាហ៍ឡើងទៅ ត្រូវមកបំពេញទម្រង់លិខិតស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន ៤០ម៉ឺនរៀល ពី ប.ស.ស ឱ្យបានឆាប់បំផុត!

    បងប្អូនកម្មការិនីដែលមានផ្ទៃពោះចាប់ពី ២៦សប្តាហ៍ឡើងទៅ ត្រូវមកបំពេញទម្រង់ “លិខិតស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូន” នៅអគារបេឡាជាតិរបបសន្តិសុខសង្គម បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមស្នាក់ការ ប.ស.ស ខណ្ឌ/ខេត្ត ឬអាចទាក់ទងភ្នាក់ងារ ប.ស.ស ដែលប្រចាំការនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ចំនួន ៤០ម៉ឺនរៀល (៤០០ ០០០រៀល) តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ  1286 អាចខល(call) ចូល ២៤ម៉ោង លើ ២៤ម៉ោង ដោយឥតគិតថ្លៃ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page