Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • កម្មការិនីសម្រាលកូនចំនួន ៤នាក់ នៅខេត្តកំពង់ចាមទទួលបានការសម្របសម្រួលរៀបចំឯកសារ សម្រាប់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤០០,០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល បេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់ជូន

    កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាកំពង់ចាម បានចុះសួរសុខទុក្ខ និងបានសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីដែលបានសម្រាលកូនចំនួន ០៤នាក់ ស្ថិតនៅ ៖

    + មណ្ឌលសុខភាពត្រប់​ចំ​នួន​០២នាក់ ដែលមាន

    ឈ្មោះ​ ផាត​ ម៉ាប់​ ដែល​ធ្វើ​ការ​នៅ​ រោងចក្រ​ TAINAN ENTERPRISE (Cambodia) CO.,LTD

    ឈ្មោះ ណៃ​ ណាត ដែលធ្វើការនៅ រោងចក្រ TOP SUMMIT GARMENTS INC.

    + មណ្ឌល​សុខភាព​ជើង​ព្រៃ​ ចំនួន​០១នាក់​

    ឈ្មោះ​ សុខ​ សារ៉ុង​​ ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ SHENZHOU ( CAMBODIA) CO .LTD

    + មណ្ឌល​សុខភាព​សណ្ដែក​ ចំនួន​០១នាក់​

    ឈ្មោះ​ សុខ​ សុលី ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ EVER SYNERGY (CAMBODIA) GARMENT CO.,LTD ។

    គោលបំណងនៃការចុះសួរសុខទុក្ខ និងសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីខាងលើនេះ គឺដើម្បីជួយសម្រួលដល់ពួកគាត់ ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន​៤០០,០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនញទៀតដែល នៃ បេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់ជូន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page