Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តសៀមរាប បានចុះអង្កេតឧត្តរជីវី និងប្រគល់សេចក្ដីសម្រេចប្រាក់វិភាជន៍បូជាសពដល់ក្រុមគ្រួសារកម្មករនិយោជិតម្នាក់ដោយផ្ទាល់

    សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តសៀមរាប បានចុះអង្កេតឧត្តរជីវី និងប្រគល់សេចក្ដីសម្រេចប្រាក់វិភាជន៍បូជាសពដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ឈ្មោះ សេង សើម ភេទប្រុស ស្ថិតនៅភូមិតាកុយ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាបុគ្គលិកបម្រើការងារនៅ សណ្ឋាគារ អង្គរអេរ៉ា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ កាលពីថ្ងៃសុក្រ ទី១៣ ខែកក្កដា  ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅខាងមុខកន្លែងធ្វើការសណ្ឋាគារអង្គរអេរ៉ា ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

    គោលបំណងនៃការចុះអង្កេតឧត្តរជីវីនេះ គឺដើម្បីឱ្យដឹងថា តើអ្នកនៅក្នុងបន្ទុកក្រុមគ្រួសារជនរងគ្រោះមានអ្នកណាខ្លះ ដែលត្រូវទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពី ប.ស.ស ស្របទៅតាមនីតិវិធីច្បាប់ស្ដីពីរបបសន្តិសុខសង្គម ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់