Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស ធានារ៉ាប់រងរាល់ថ្លៃសេវាព្យាបាល និងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនជូនសមាជិក ប.ស.ស ដែលរងគ្រោះថ្នាក់ការងារ

    ព្រះវិហារ៖ មន្ត្រី និងក្រុមការងារ នៃបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨  បានចុះអង្កេតលើករណីគ្រោះថ្នាក់ចរាចណ៍មួយ បានកើតឡើងទៅលើជនរងគ្រោះម្នាក់ឈ្មោះ ហេង ភារី បម្រើការងារនៅក្រុមហ៊ុន វៀត ធេល (ខេមបូឌា) ដែលបានជូបគ្រោះថ្នាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាង ម៉ូតូបុកជាមួយរថយន្ត នៅត្រង់ចំណុចពងចាប ភូមិអានសេះ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលបណ្តាលឲ្យជនរងគ្រោះ របួសមុខ ដាច់ចុងអណ្តាត នឹងរបួសដៃជើងផងដែរ។

    ការចុះអង្កេតគ្រោះថ្នាក់នេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃជាគ្រោះថ្នាក់ការងារ ឬមួយក៏ជាករណីណាមួយច្បាស់លាស់ ដើម្បីជួយសម្របសម្រួលក្នុងការរៀបចំឯកសារការផ្តល់ប្រាក់ឧបត្ថម្ភនេះកាន់តែលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៏ផ្សេងៗទៀតដែលបេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.