Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស បន្តចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតក្នុងការផ្តល់បណ្ណ ប.ស.ស ដើម្បីឱ្យពួកគាត់មានសិទ្ធិទៅប្រើប្រាស់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គម

    ខេត្តព្រះសីហនុ៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានចុះទៅកំណត់អត្តសញ្ញាណកម្មករនិយោជិត តាមប្រព័ន្ធ OFFLINE ជូនកម្មករ កម្មការិនី សរុបចំនួន ៨៨៥នាក់ ស្រី ៦២នាក់ ដែលកំពុងបម្រើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

    ការចុះមកកំណត់អត្តសញ្ញាណដោយផ្ទាល់ដល់ទីកន្លែងខាងលើនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកធ្វើបណ្ណសមាជិក ប.ស.ស ផ្ទាល់ដល់ការិយាល័យ ប.ស.ស និងជួយសម្រួលធ្វើយ៉ាងណា ឱ្យកម្មករ​ កម្មការិនីទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យឆាប់ទទួលបានបណ្ណសមាជិក ប.ស.ស គ្រប់ៗគ្នា ដើម្បីមានសិទ្ធិទៅប្រើប្រាស់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ពីបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការទៅពិនិត្យ និងព្យាបាលជម្ងឺ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ(ពេទ្យរដ្ឋ) និងមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ  ប.ស.ស ដោយឥតបង់ប្រាក់ រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដែល ប.ស.ស ផ្ដល់ជូន។

    គួរំលឹកផងដែរថា គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស សរុបចំនួន ១២ ២៤៣ និងមានសមាជិកសរុបចំនួន ១ ៤៧០ ១២៨ នាក់ ក្នុងនោះស្រីមានចំនួន ៨៨៦ ៨៩៥ នាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់