Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស បានចុះអង្កេតឧត្តរជីវីលើក្រុមគ្រួសាររបស់ជនរងគ្រោះចំនួន ២នាក់ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ មន្ត្រី និងក្រុមការងារ នៃបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ស្ពឺ បានចុះទៅអង្កេតឧត្តរជីវីលើក្រុមគ្រួសាររបស់ជនរងគ្រោះចំនួន ២នាក់ ដែលបានស្លាប់

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះដែលបានស្លាប់ទាំងពីរខាងលើនេះមានឈ្មោះ

    ដូចខាងក្រោម ៖

    ១. ឈ្មោះ កង សុម៉ាលី បម្រើការងារនៅរោងចក្រ Sabrina (Cambodia) Garment Manufacturing Corp ដែលបានគ្រាះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅវេលា

    ម៉ោងប្រមាណ០៦ និង៣០នាទី មានទីកន្លែងកំណើត នៅក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    ២. ឈ្មោះ សន ភីន បម្រើការងាររោងចក្រ Fabric’s Arts (Cambodia) Co.,Ltd. ដែលបានគ្រោះថ្នាក់

    ចរាចរណ៍បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើត នៅលើកំណាត់ផ្លវលេខ១៤៣ នៅចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រមាណ១៨ និង២០

    នាទី ដែលទីកន្លែងកំណើតនៅភូមិព្រៃឈើទាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    គោលបំណងនៃការចុះអង្កេតនេះ គឺដើម្បីឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំងពីរខាងលើ ពិតជាគ្រោះថ្នាក់

    ការងារពិតប្រាកដមែន ឬយ៉ាងណា និងស្វែងរកមូលហេតុពិតប្រាកដ និងប្រភពជាក់ស្តែងណាមួយដែលអាច

    គួរឱ្យទុកចិត្តបំផុត ក៏ដូចជាកម្រិតដែលត្រូវផ្តល់អត្ថប្រយោជន៍ឱ្យក្រុមគ្រួសារជនរងគ្រោះវិញ ដូចជាការ

    ផ្តល់តាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្រ្ដ តាវកាលិកជំងឺ តាវកាលិកមាតុភាព តាវកាលិកនិកម្មវេលា និងអត្ថប្រយោជន៍ជាច្រើនទៀត៕

    ការចុះអង្កេតឧត្តរជីវីខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page