Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន អាចទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិគថ្លៃ នៅតាមមន្ទីរពេទ្យដៃគូរ ប.ស.ស ដូចបងប្អូនកម្មករនិយោជិតដែរ

    ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ នេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព សរុបប្រមាណជា ៨ ៧២៧ដង/នាក់ និងបានចំណាយថវិកាសរុបប្រមាណ ៥៩ ៧៣២.៩៧លានរៀល។

    ឯកឧត្តមប្រតិភូ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីនីតិវិ​ធី និងបែបបទ ទទួលសេវាថែទាំសុខភា​ពសម្រាប់មន្រ្តីរាជកា​​រ និងមន្រ្តី​​ជាប់កិច្ចស​ន្យា នៃក្រសួងការងារ និងបណ្តុះ​ប​ណ្តា​ល​វិជ្ជា​ជី​វៈ ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំធំ នៃបេឡាជាតិរបបសន្តិសុខសង្គម។

    ពិធីផ្សព្វផ្សាយខាងលើនេះ ផ្តោតសំខាន់លើការផ្តល់នីតិវិធី និងការបំពេញបែបបទ រាល់ពេលទៅទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅទូទាំងប្រទេស សរុបចំនួន ១ ៣២៧មូលដ្នាន ដោយមិនគិតថ្លៃ។

    ឯកឧត្តមប្រតិភូ បានឱ្យដឹងថា រាល់ពេលបងប្អូនជាមន្ត្រីរាជការទាំងអស់ ទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យជាដៃគូររបស់ ប.ស.ស ត្រូវសួររកភ្នាក់ងារ ប.ស.ស ដែលមានប្រចាំការនៅតាមមន្ទីរពេទ្យ ដើម្បីធ្វើការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យ ឬជៀសវា​ងភាពខុសប្រក្រតីណាមួយ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា  លោក លោកស្រី ក៏អាចជូនដំណឹងភ្លាមៗបានផងដែរ មកលេខ ១២៨៦ ពីគ្រប់ប្រព័ន្ធទូរស័ព្ទដោយឥតគិតថ្លៃ សម្រាប់បម្រើសេវា និងសម្របសម្រួលជូនបងប្អូនជាសមាជិក ប.ស.ស ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ថ្ងៃ។

    គួរបញ្ជាក់ផងដែរថា ដោយមានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភារកិច្ចថ្មី ដល់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រីកប្រព័ន្ធគាំពារសង្គម ជូនដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ឱ្យទទួលបានសេវាថែទាំសុខភាព ដោយឥតគិតថ្លៃ ដូចបងប្អូនកម្មករ កម្មការិនីដែរ។

    បច្ចុប្បន្ន បេឡាជាតិរបបសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មក។ ដោយឡែកផ្នែកហានិភ័យការងារ នឹងត្រៀមដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.