Mail |
  • ភាសាខ្មែរ
  • English
  • ដោយសារបញ្ហាប្រឈមរបស់បងប្អូនកម្មករនិយោជិតក្រៅប្រព័ន្ធ ប.ស.ស និងអង្គការអន្តរជាតិ ILO បានសហការគ្នាក្នុងការរិះរកជម្រើសជាក់ស្តែងល្អបំផុតក្នុងការពង្រឹងវិសាលភាពនៃសេវានេះ

    ភ្នំពេញ៖ នៅថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីជម្រើសជាក់ស្តែង ទាក់ទងទៅនឹងការពង្រីកវិសាលភាពគាំពារសង្គម ដល់កម្មករនិយោជិតលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលបានធ្វើឡើងនៅសណ្ធាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។

    សិក្ខាសាលានេះ មានការចូលរួមមកពីតំណាង ប.ស.ស តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងផែនការ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងនាយកដ្ឋានពេទ្យការងារ តំណាងសមាគមអ្នកសាងសង់កម្ពុជា CCA តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម CAMFEBA និង GMAC កម្មវិធីប្រព័ន្ធគាំពារសង្គម នៃសហគមន៍អឺរ៉ុប EU-SPS និងតំណាងសហជីព ចូលរួមផងដែរសរុបប្រមាណ ៥០នាក់។

    ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមប្រតិភូបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការសង្គម និងសេចក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តទី៦ នៃរដ្ឋសភា ផ្តោតសំខាន់ទៅលើគោលនយោបាយជាតិគាំពារសង្គម ដែលក្នុងនោះបានផ្ដោតសំខាន់លើការគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

    របបសន្តិសុខសង្គមបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងការចូលរួមលើកកម្ពស់ផលិតភាពពលកម្មនៅកម្ពុជា។

    ការផ្តល់នូវរបបខាងលើនេះ កម្លំាងពលកម្មដ៏សកម្ម បច្ចុប្បន្នកំពុងមានភាពកក់ក្តៅ ព្រោះថាអាចធានាបាននូវសន្តិសុខប្រាក់ចំណូលដល់ពួកគាត់ នៅពេលមានហានិភ័យការងារ គ្រោះថ្នាក់ការងារ ឬជំងឺកើតឡើងជាយថាហេតុ។

    ឯកឧត្តមប្រតិភូបានបញ្ជាក់បន្ថែមថា ៖ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណូលនៃថវិកាជាតិ។

    ជាមួយគ្នានេះ បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកម្លាំងពលកម្ម ដែលជាការងារជាប្រភេទម៉ៅការ មានការផ្លាស់ប្តូរកន្លែងការងារជាច្រើនកន្លែងក្នុងពេលតែមួយ ដោយមិនមានឯកសារច្បាស់លាស់ពិបាកក្នុងការគ្រប់គ្រង កម្មករភាគច្រើនមិនមានជំនាញច្បាស់លាស់គឺប្រើប្រាស់កំលាំង និងទទួលបានប្រាក់ឈ្នួលទាប ហើយត្រូវការចំណាយច្រើននៅក្នុងបន្ទុកគ្រួសារ។

    ពេលខ្លះបំពេញការងារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមិនមានប្រាក់សម្រាប់ព្យាបាលជំងឺ ឬពេលខ្លះទៀតអ្នកធ្វើការរកចំណូលគ្រោះថ្នាក់រហូតដល់ពិការភាព ឬស្លាប់ ដែលធ្វើឲ្យបាត់បង់នូវប្រាក់ចំណូលគ្រួសារ ព្រមទាំងបន្ថែមបន្ទុកធ្ងន់ក្នុងគ្រួសារ ឈានទៅរកភាពក្រីក្រ ព្រោះមិនមានអ្វីជាទីពឹង។

    ហេតុដូចនេះហើយបានជា ប.ស.ស និងអង្គការILO បានសហការគ្នារៀបចំសិក្ខាសាលា និងជួបប្រជុំដោយផ្ទាល់ជាមួយអ្នកជំនាញ ដែលមកពីបណ្តាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចុះតាមការដ្ឋានសំណង់ (ក្រុមហ៊ុនOCIC គម្រោង The Olympia City) ដើម្បីប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយភាគីពាក់ព័ន្ធ  រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ (នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ)  អគ្គនាយកដ្ឋានពន្ធដារ នាយកដ្ឋានពេទ្យការងារ សមាគមអ្នកសាងសង់កម្ពុជា(CCA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ក្រុមហ៊ុនពាក់ព័ន្ធវិស័យ សំណង់ សហជីព និងបណ្តាដៃគូអភិវឌ្ឍ ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់ការសិក្សាស្រាវជ្រាវដំបូងមុននឹងឈានដល់ការពង្រីកវិសាលភាពគាំពារសង្គម ដល់កម្មករនិយោជិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។

    ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សានាពេលនេះ និងទទួលបានសមិទ្ធិផលយ៉ាងច្រើនតាមការរំពឹងទុក សម្រាប់ការអនុវត្តរបបសន្តិសុខសង្គម និងដើម្បីឲ្យការងារនេះអាចបន្តសម្រេចបានតាមការគ្រោងទុក ខ្ញុំសូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគ្នា ចូលរួមចំណែកពង្រឹង និងពង្រីករបបសន្តិសុខសង្គមស្របតាមផែនការដែលបានគ្រោងទុក៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.