Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ក្រុមអធិការកិច្ចការងារតែមួយ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ចនៅសហគ្រាសមួយកន្លែងកាលពីព្រឹកម៉ិញ

    បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមអធិការកិច្ចការងារតែមួយ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ច នៅសហគ្រាស បវរ ហ្វាយនែន ម.ក មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    ការចុះធ្វើអធិការកិច្ចខាងលើនេះ គឺដើម្បីពន្យល់ពីបែបបទ និងនីតិវិធីមួយចំនួន ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ឱ្យពួកគាត់បានយល់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងការមកចុះបញ្ជិកាជាមួយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យកម្មករនិយោជិតទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន មានសិទ្ធិទទួលបានរបបសន្តិសុខសង្គម ដែលបេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន។

    បន្ទាប់ពីម្ចាស់សហគ្រាស គ្រឹះស្ថាន បានចុះបញ្ជិកាជាមួយ ប.ស.ស រួច កម្មករនិយោជិតទាំងអស់នឹងក្លាយជាសមាជិក ប.ស.ស ដោយពួកគាត់នឹងទទួលបានការប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីពេទ្យ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស (មន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស) ដោយឥតបង់ថ្លៃ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page