Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • កម្មការិនីរោងចក្រ វីងស្តារស៊ូ ខូអិលធីឌី ដួលសន្លប់តគ្នា ចំនួន ៧០នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្រាំងលាវ និងសម្រាកព្យាបាលនៅគ្លីនិក ជា សុខលឹម ក្រោយមានការសម្របសម្រួលពី ប.ស.ស ខេត្ត

    កំពង់ស្ពឺ៖ មន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានករណីកម្មករ កម្មការិនីដួលសន្លប់តគ្នា ចំនួន ៧០នាក់ កាលពីវេលាម៉ោង ០៨ និង ២០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

    ករណីសន្លប់ខាងលើនេះ បានកើតឡើងនៅរោងចក្រ វីងស្តារស៊ូ ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩, ៥០ ភូមិអង្គរសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមការងារ ប.ស.ស បានចុះទៅកន្លែងកើតហេតុ សហការជាមួយរដ្ឋបាលរោងចក្រ ធ្វើការសម្របសម្រួល ទប់ស្កាត់កុំឱ្យមានការសន្លប់បន្ថែមទៀត និងបានបញ្ជូនជនរងគ្រោះទាំងអស់ ទៅសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពក្រាំងលាវ សរុបចំនួន ២៥នាក់ និងគ្លីនិក ជា សុខលឹម ៤៥នាក់។

    មូលហេតុដែលបណ្តាលឱ្យមានករណីសន្លប់នៅក្នុងរោងចក្រខាងលើ ផ្តើមចេញពីកម្មការិនីម្នាក់បម្រើការងារនៅខ្សែដេរ ក្នុងអាគារ H មានជំងឺឆ្កួតជ្រូក បែកពពុះមាត់ ប្រកាច់ ថប់ដង្ហើម រួចមកសន្លប់ ខណៈនោះ កម្មករ កម្មការិនីកំពុងធ្វើការនៅក្បែរឃើញ បានមានអារម្មណ៍ ភិតភ័យ តក់ស្លុត ខ្សោយ ទន់ដៃ ទន់ជើង និងបានសន្លប់តៗគ្នា (ជំងឺស្នែហ្វូង) សរុបចំនួន ៧០នាក់។

    ក្រុមការងារ ប.ស.ស សាខាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គិតត្រឹមម៉ោង១០ និង ០២នាទី កម្មករ កម្មការិនីទាំងអស់កំពុងនៅក្នុងអគាររោងចក្ររៀងៗខ្លួន (ពុំធ្វើការ) ដោយរង់ចាំការដោះស្រាយពីនាយកក្រុមហ៊ុន។
    រាល់ថ្លៃចំណាយលើសេវាដឹកជញ្ជូន និងថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page