Mail |
  • ភាសាខ្មែរ
  • English
  • ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរដឹកកម្មករនិយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ក្រោមការចាត់តាំងរបស់ ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយ និងជាសមាជិកនៃក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរដឹកកម្មករនិយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកមិញនេះ បានថ្លែងថា ៖

    ក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស. ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានចុះប្រជុំផ្សព្វផ្សាយអប់រំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កម្មករ និយោជិតបានចំនួន ១៣២លើក ដែលមានអ្នកចូលរួមសរុបចំនួន ៧៨០០នាក់ បានចុះប្រជុំផ្សព្វផ្សាយអប់រំអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិតបានចំនួន ១៥០លើក ដែលមានអ្នកចូលរួមសរុបចំនួន ៨៤៣៨នាក់ ។

    ឯកឧត្តមបានថ្លែងបន្តទៀតថា៖ គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០១៩ នេះដដែល ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស. ផ.ក) នៃ ប.ស.ស. បានធ្វើការសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងការរៀបចំការប្រឡងផ្តល់បណ្ណបើកបរ ជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតបានចំនួន ២៣លើក ដែលមានអ្នក ចូលរួមសរុបចំនួន ១២១៦នាក់ ប្រឡងជាប់ជាស្ថាពរសរុបចំនួន ១០៧៤នាក់ ។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាការទី២ ដោយមានការចូលរួមពីលោក លោកស្រីដែលជាតំណាងអង្គភាពពាក់ព័ន្ធនានានិងអ្នកបើកបររថយន្តដឹកកម្មករនិយោជិតសរុបប្រមាណជាង ១០០នាក់ នៅរោងចក្រ JIUN YE (CAMBODIA) CO.,LTD ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.