Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ចួលរួមកិច្ចប្រជុំស្តីពី ការផ្លាស់ប្តូរចំណេះដឹងពហុប្រទេស ផ្នែកការធានារ៉ាប់រងសុខភាព នៅទីក្រុងបាងកក ប្រទេសថៃ

    ប្រទេសថៃ៖ នៅក្នុងកិច្ចប្រជុំស្តីពី ការផ្លាស់ប្តូរចំណេះដឹងពហុប្រទេស ផ្នែកការធានារ៉ាប់រងសុខភាព នៅទីក្រុងបាងកក ប្រទេសថៃនេះឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ប្រតិភូ ប.ស.ស. ក្នុងស្ថាប័នរបស់ខ្លួនចំនួន៣នាក់ឲ្យទៅចូលរួម
    ក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះ ។ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស. បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ ផ្តោតសំខាន់លើដំណាក់កាលផ្សេងគ្នានៃការបង្កើត និងការពង្រីកការគ្របដណ្តប់ការធានារ៉ាប់រងសុខភាព រួមទាំងផ្តោតលើ បញ្ហាប្រឈមដូចខាងក្រោម៖
    – ការបញ្ជាទិញជាយុទ្ធសាស្ត្រ
    – ការការពារ នៃការគៃបន្លំ និងអំពើពុករលួយ
    – ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា
    – ការបង្កើតឲ្យមានជាស្ថាប័ន​​​នៃការធានារ៉ាប់រងសុខភាពនៅថ្នាក់កណ្តាល និងថ្នាក់ក្រោម
    – ការទំនាក់ទំនង និងព័ត៌មាន និង
    – ការពង្រឹងសមត្ថភាព ។

    កិច្ចប្រជុំស្តីពី ការផ្លាស់ប្តូរចំណេះដឹងពហុប្រទេស ផ្នែកការធានារ៉ាប់រងសុខភាព នៅទីក្រុងបាងកក ប្រទេសថៃនេះ ស្ថិតក្រោមការរៀបចំ និងគាំទ្រដោយកិច្ចសហប្រតិបត្តិអាល្លឺម៉ង់ ( GIZ ) ដែលប្រព្រឹត្តទៅមានរយៈពេល៤ថ្ងៃ ធ្វើឡើងចាប់ពីថ្ងៃអង្គារ ១៤រោច ខែអាសាឍ ដល់ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ដែលបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស. រួមដំណើរដោយ លោក ស្រិល ស៊ីថាត មន្ត្រីនៃការិយាល័យធានារ៉ាប់រងសុខភាព និងលោក Hubert Zander ទីប្រឹក្សា នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំ ស្តីពី ការផ្លាស់ប្តូរចំណេះដឹងពហុប្រទេស ផ្នែកការធានារ៉ាប់រងសុខភាព ព្រមទាំងមានការចូលរួមពីបណ្តាស្ថាប័នធានារ៉ាប់រង សុខភាព នៃប្រទេសឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងប្រទេសថៃ សរុបប្រមាណជា ៤០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.