Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រីជំនាញនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញនៃកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ

    ខេត្តសៀមរាប៖ ក្រោមការចាត់តាំងពីឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោល នយោបាយ និងមន្រ្តីជំនាញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញនៃកិច្ចសហការ ជាមួយដៃគូពាក់ព័ន្ធ (The Art of Stakeholder Collaboration) ដែលរៀបចំឡើង ដោយវិទ្យាស្ថានប្រមូលផ្តុំភាពជាអ្នកដឹកនាំ (Collective Leadership Institute) នៃប្រទេសអាល្លឺម៉ង់ ក្រោមការឧបត្ថម្ភគាំទ្រដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។

    ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលស្មុគស្មាញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺការកសាងសមត្ថភាពជាយុទ្ធសាស្ត្រ, ការអនុវត្តជំនាញក្នុងការទំនាក់ទំនង, កិច្ចសន្ទនា និងដំណើរការនៃកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ។

    គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៤០រូប មកពីបណ្តាប្រទេសចំនួន ៧ រួមមាន កម្ពុជា, ឡាវ,ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសបង់ក្លាដេស៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page