Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមអគ្គនាយករង ប.ស.ស. ៖ ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍គេហទំព័ររបស់ ប.ស.ស. ជាស្នូលដ៏សំខាន់ក្នុងការរួមចំណែកបង្កើនការផ្សព្វផ្សាយរបបសន្តិសុខសង្គមកម្ពុជា

    ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗលើគេហទំព័ររបស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗរបស់បេឡាជាតិសន្ដិសុខសង្គម នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។

    ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំខាងលើ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងថា៖ ដោយសារបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានភាពទំនើប និងបានដើរតួយ៉ាងសំខាន់លើគ្រប់វិស័យ ដូច្នេះក្រុមការងារត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមក្នុងការអភិវឌ្ឍគេហទំព័រ ប.ស.ស. ធ្វើយ៉ាងណាឲ្យគេហទំព័រ ប.ស.ស. កាន់តែមានភាពទាក់ទាញ និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពស្របទៅនឹងសកម្មភាពការងារដែលមាននាពេលបច្ចុប្បន្ន។

    ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានបានណែនាំឱ្យក្រុមការងារទាំងអស់ ត្រូវចងក្រងឯកសារច្បាប់ បទដ្ឋានគតិយុត្តនានា និងត្រូវអភិវឌ្ឃន៍គេហទំព័រ ប.ស.ស. ជាប្រចាំ និងធ្វើយ៉ាងណាឲ្យគេហទំព័រ ប.ស.ស. កាន់តែមានភាពទាក់ទាញ ដែលអាចឲ្យសាធារណជនទូទៅ ទាំងក្នុង និងក្រៅប្រទេស អាចចូលមកស្វែងរកនូវឯកសារគតិយុត្តផ្សេងៗ ព្រមទាំងអាចសិក្សាស្វែងយល់បន្ថែមទៅលើច្បាប់ស្តីពីរបបសន្តិសុខសង្គមកម្ពុជាបានកាន់តែទូលំទូលាយតាមរយៈគេហទំព័រ ប.ស.ស. មួយនេះ ។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗលើគេហទំព័ររបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សរុបប្រមាណជាង ២០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page