Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

    ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំជាមួយអង្គការហ្រ្គេត (GRET) រួចមក នាព្រឹកថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដដែលនេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបន្តចូលរួមប្រជុំក្រុមការងារបច្ចេកទេសរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា លើកទី១នៅតាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។
    កិច្ចប្រជុំខាងលើបានប្រព្រឹត្តតាមរបៀបវារៈដូចខាងក្រោម៖
    (១)ការប្រកាសសមាសភាពនៃសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (២)ការពិនិត្យ និងពិភាក្សាលើឯកសារសេចក្តីព្រាងទស្សនទានស្តីពី ការឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើរៀបចំឡើងដោយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗមកពីក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗដែលស្ថិតនៅក្នុងវិស័យគាំពារសង្គមនៅកម្ពុជា៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់