Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ចូលរួមប្រជុំពិភាក្សាស្ដីពី «មូលនិធិហិរញ្ញប្បទានគាំពារសង្គម» តាមរយៈប្រព័ន្ធអនឡាញ (Zoom)

    (ភ្នំពេញ) ដោយទទួលបានការអនុញ្ញាតរបស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម លោក លៀង ពន្លក បានដឹកនាំមន្ត្រីជំនាញ ចូលរួមប្រជុំពិភាក្សាលើការរៀបចំនីតិវិធីអនុវត្តថវិការបស់ «មូលនិធិហិរញ្ញប្បទានគាំពារសង្គម » ដែលដឹកនាំការប្រជុំដោយលោក យោគ សាមឌី អគ្គលេខាធិការ រង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមតាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំGB ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។
    យោងតាមអនុក្រឹត្យលេខ២២៤ អនក្រ.បក ស្ដីពីការបង្កើតមូលនិធិហិរញ្ញប្បទានគាំពារសង្គម រាជរដ្ឋាភិបាលកម្ពុជា មាត្រា១ បានបញ្ជាក់ថា៖ ត្រូវបង្កើត ”មូលនិធិហិរញ្ញប្បទានគាំពារសង្គម” សរសេរជាអក្សរកាត់ ម.គ.ស. ដើម្បីពង្រីកប្រសិទ្ធភាព និងស័ក្ដិសិទ្ធិ ភាពនៃការគ្រប់គ្រង់ហិរញ្ញប្បទានប្រព័ន្ធគាំពារសង្គម នៅព្រះរាជាណាចក្រកម្ពុជា។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើរៀបចំឡើងដោយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗមកពីក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗដែលស្ថិតនៅក្នុងវិស័យគាំពារសង្គមនៅកម្ពុជា៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.