Mail |
  • ភាសាខ្មែរ
  • English
  • សេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធគាំពារសង្គម ត្រូវបានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម លើកមកប្រជុំដើម្បីពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ នាព្រឹកនេះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការអ្នកច្បាប់ ប.ស.ស. បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធគាំពារសង្គម ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុគណៈកម្មាធិការប្រតិបត្តិ
    តាមរយៈប្រព័ន្ធវីដេអូអនឡាញ (ZOOM MEETING) នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
    បើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធគាំពារសង្គម បានបញ្ជាក់ថា៖ ច្បាប់ស្ដីពីប្រព័ន្ធគាំពារសង្គម មានវិសាលភាពអនុវត្តចំពោះប្រព័ន្ធគាំពារសង្គម ដែលគ្របដណ្ដប់ដល់ប្រជាជនខ្មែរ និងនិវាសនជនដែលបម្រើការងារ ឬប្រកបរបរក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព ចីរភាព និងវឌ្ឍនភាពសំដៅធានាសុខុមាលភាព និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងសន្ដិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សមភាពសង្គម។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិនិត្យ និងពិភាក្សាខាងលើ ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលដឹកនាំប្រជុំផ្ទាល់ដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធាន
    គណៈកម្មាធិការប្រតិបត្តិ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធនានាសរុបប្រមាណជាង ៥០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.