Mail |
  • ភាសាខ្មែរ
  • English
  • អគ្គនាយករង ប.ស.ស. អញ្ជើញជាវាគ្មិន និងធ្វើបទបង្ហាញក្នុងកិច្ចសន្ទនា ស្តីពី “ប្រព័ន្ធគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព”

    (ភ្នំពេញ) ៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ នេះ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញជាវាគ្មិនក្នុងកិច្ចសន្ទនា និងធ្វើបទបង្ហាញស្តីពី “ប្រព័ន្ធគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារ ព្រមទាំងបង្ហាញអំពីបញ្ហាប្រឈមនានា ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ និងបានបង្ហាញអំពីដំណោះស្រាយសំខាន់ៗ សម្រាប់ការស្តារស្ថានភាពឡើងវិញក្រោយកូវីដ-១៩ ។
    សូមបញ្ជាក់ថា៖ កិច្ចសន្ទនាខាងលើនេះ រៀបចំឡើងដោយ Asian Vision Institute (AVI-SDG) និងមានការធ្វើបទបង្ហាញរបស់ដៃគូអភិវឌ្ឍន៍រួមមាន៖ អង្គការអន្ដរជាតិខាងការងារ (ILO) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ ប្រព័ន្ធវីដេអូ (Zoom Meeting)៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.