Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បន្ដកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈដែលនៅសេសសល់កាលកិច្ចប្រជុំលើកទី១១ របស់ខ្លួន

    ភ្នំពេញ៖ នាព្រឹកនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១២ អាណត្តិទី១ ដើម្បីបន្ដពិនិត្យ និងកែសម្រួលលើ ជំពូក៣ ប្រការ៨ នៃសេចក្ដីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ដែលនៅសេសសល់កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងមក។
    បន្ទាប់ពីក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា អស់រយៈពេលពេញមួយព្រឹក សេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ដែលមាន ៧ជំពូក ២២ប្រការ ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. អនុម័តទាំងស្រុង។
    សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាល សរុបចំនួន ១១ រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.