Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ចូលរួមប្រជុំពិភាក្សាស្តីពី ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា

    (ភ្នំពេញ)៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នេះ នៅសាលប្រជុំធំស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ក្រោមគម្រោងជំនួយផ្នែកបច្ចេកទេសគាំទ្រ និងចំណេះដឹង (KSTA) ទាក់ទងនិងការពង្រឹងបរិស្ថានសម្រាប់ផ្តល់ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ (ដំណាក់កាលទី២) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
    កិច្ចប្រជុំពិភាក្សាខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីទិដ្ឋភាពទូទៅនៃហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា រួមមាន គោលនយោបាយក្នុងការរៀបចំក្របខណ្ឌ បទប្បញ្ញត្តិនៃហិរញ្ញប្បទាន ការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះមហន្តរាយ គម្លាតនៃការផ្តល់មូលនិធិ និងផលវិបាកសារពើពន្ធនៃគ្រោះមហន្តរាយកន្លងមក និងការរីករាលដាលជំងឺកូវីដ-១៩។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ត្រូវបានរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈប្រព័ន្ធអនឡាញ (Zoom)៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.