Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្ដីពី “ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩”

    ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្ដីពី “ការលើកស្ទួយសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩” ជាមួយអង្គការយុវជនដើម្បីមាតុភូមិ នៅភោជនីយដ្ឋាន Ming Palace ។
    ក្នុងកិច្ចប្រជុំពិភាក្សាខាងលេី ធ្វេីឡេីងដេីម្បីប្រមូលធាតុចូល និងបញ្ហាប្រឈមមួយចំនួន ដើម្បីធ្វើការចែករំលែកបទពិសោធន៍ដឹកនាំ និងកត្តាចម្បងផ្សេងៗ ដែលបានជួប ប្រទះ សំដៅស្វែងរកជាដំណោះស្រាយ និងកិច្ចសហការរវាងគ្នានិងគ្នា ក្នុងការលើកស្ទួយប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសមាជិកនៃស្ថាប័នដែលចូលរួម ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ។
    គួររំលឹកផងដែរថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគម្រោង SPIN (SPIN Project) ឡើងក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមពី សមាគមកិច្ចគាំពារសុខភាពសង្គម (SHPA) និង អង្គការអន្តរជាតិខាងការងារ (ILO) រួមទាំងដៃគូអភិវឌ្ឍន៍នានា ដោយមានការឧបត្ថម្ភគាំទ្រដោយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិ Weave Our Future។ ការបង្កើតឱ្យមានគម្រោងនេះឡើង គឺដើម្បីរួមចំណែកក្នុងការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រជាជននៅទីក្រុងដែលងាយរងគ្រោះរួមមាន៖ អ្នកបើកបរម៉ូតូរ៉ឺម៉ក និង អ្នកបម្រើក្នុងផ្ទះក្នុងរាជធានីភ្នំពេញជាដើម ហើយគម្រោងនេះនឹងត្រូវបញ្ចប់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ សំដៅលើការស្វែងរកជាដំណោះស្រាយ និងកិច្ចសហការរវាងគ្នានិងគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណជា ១០០នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់