Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

    នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃបេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តរបប សន្តិសុខសង្គមផ្នែកប្រាក់សោធននៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។
    ឯកឧត្តមបណ្ឌិត បានថ្លែងឱ្យដឹងថា៖ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាមានពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជារបបថ្មីមួយ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនាពេលថ្មីៗកន្លងមកនេះ។
    ឯកឧត្តមបណ្ឌិត បានបន្តថា៖ ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។
    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំងអស់ដែលបានចំណាយពេលចូលរួមស្តាប់បទបង្ហាញរបស់មន្រ្តី ប.ស.ស. ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះ ។
    សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រមាណជាង ១០០ នាក់ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.