Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • នាព្រឹកថ្ងៃនេះ ក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី “តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម”

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដឹកនាំក្រុមកិច្ចការអ្នកច្បាប់ នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីត្រួតពិនិត្យបន្ត លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពី “តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម” ដើម្បីធ្វើឲ្យសេចក្ដីព្រាងអនុក្រឹត្យខាងលើនេះកាន់តែមានលក្ខណៈល្អប្រសើរ។
    អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពី តួនាទី ភារកិច្ច និងមុខងារអធិការសន្តិសុខសង្គម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំបន្តពិភាក្សាខាងលើរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងមន្រ្តីជំនាញផ្នែកច្បាប់ នៃ ប.ស.ស. នៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting) ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.