Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភីក្នុងកម្មវិធីសមាជិក ប.ស.ស. ឆ្នើម២០២៣

    (ភ្នំពេញ)៖ បន្ទាប់ពីបេក្ខជន បេក្ខនារី បានបងា្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ក្នុងកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ សមាជិក ប.ស.ស. ឆ្នើម ២០២៣ គណៈកម្មការបានវាយតម្លៃជ្រើសរើសបេក្ខជន បេក្ខនារី ដែលឆ្នើមចំនួន ១០រូប ដែលនឹងក្លាយជាម្ចាស់ជ័យលាភីលេខ១ លេខ២ លេខ៣ និងជ័យលាភីប្រជាប្រិយភាពដែលទទួលបានពីការពេញចិត្តនៅលើផេកហ្វេសបុកផ្លូវការ ប.ស.ស. ព្រមទាំងជ័យលាភីថតរូបស្អាត។
    ពិធីប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភីនាឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភីលេខ១ ដែលក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៦លានរៀល និងលោកជំទាវ កែវ ណារី អគ្គនាយិកាក្រុមហ៊ុន ណារីស្វីតវីឡាហូថែល និងExplorer B Y S L ក៏បានឧបត្ថម្ភបន្ថែម ៤លានរៀលដល់ម្ចាស់ជ័យលាភីលេខ១ ផងដែរ ចំណែកម្ចាស់ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៥លានរៀល ម្ចាស់ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៤លានរៀល ម្ចាស់ជ័យលាភីប្រជាប្រិយភាព ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងម្ចាស់ជ័យលាភីថតរូបស្អាត ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល ដោយឡែកចំពោះប្អូនៗដែលពុំជាប់ជ័យលាភី ក៏ទទួលបានថវិកាក្នុងមា្នក់ចំនួន ៦សែនរៀល ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានផ្ដល់កិត្តិយសប្រគល់ជូននូវលិខិតថ្លែងអំណរគុណជូនចំពោះដៃគូសហការរៀបចំ និងធនាគារដៃគូដែលបានឧបត្ថម្ភក្នុងកម្មវិធីសមាជិក ប.ស.ស. ឆ្នើម២០២៣ នេះផងដែរ។
    សូមបញ្ជាក់ជូនថា៖ បេក្ខជន-បេក្ខនារីដែលជាម្ចាស់ជ័យលាភី សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣នេះ រួមមាន៖
    * សម្រាប់បេក្ខជន៖
    – ជ័យលាភីលេខ១ បានទៅលើបេក្ខជន ឃុត ចាន់ថេង ពាក់ស្លាកលេខ៣ មកពីខេត្តកំពង់ស្ពឺ
    – ជ័យលាភីលេខ២ បានទៅលើបេក្ខជន ចក សុជាតិ ពាក់ស្លាកលេខ៤ មកពីខេត្តសៀមរាប
    – ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ភ័ណ្ឌ ផល្លា ពាក់ស្លាកលេខ៩ មកពីខេត្តកំពង់ចាម
    – ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខជន ភុំ សុធា ពាក់ស្លាកលេខ២ មកពីខេត្តបន្ទាយមានជ័យ
    – ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខជន ម៉េង ពន្លឺ ពាក់ស្លាកលេខ១៤ មកពីខេត្តតាកែវ
    * សម្រាប់បេក្ខនារី៖
    – ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ឆោម វាសនា ពាក់ស្លាកលេខ១៨ មកពីខេត្តព្រះសីហនុ
    – ជ័យលាភីលេខ២ បានទៅលើបេក្ខនារី អ៊ួន ផារី ពាក់ស្លាកលេខ៨ មកពីខេត្តស្វាយរៀង
    – ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ប៊ុន ស្រីណុច ពាក់ស្លាកលេខ១ មកពីខេត្តកំពង់ឆ្នាំង
    – ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខនារី ម៉ៅ ផល ពាក់ស្លាកលេខ៧ មកពីខេត្តតាកែវ
    – ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខនារី ហូ អេនី ពាក់ស្លាកលេខ១៥ មកពីខេត្តព្រះសីហនុ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.