Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • រយៈពេលជាង ២ទសវត្សហើយ ដែលរបបសន្ដិសុខសង្គមកម្ពុជា បានងើបឈរឡើងវិញ និងរក្សាជំហរយ៉ាងរឹងមាំសម្រាប់បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ ក្នុងបាឋកថា ក្រោមប្រធានបទស្តីពី គោលការណ៍គ្រឹះនៃប្រព័ន្ធសន្តិសុខសង្គម ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានថ្លែងថា៖ គិតរហូតមកដល់សព្វថ្ងៃនេះ របបសន្ដិសុខសង្គមកម្ពុជា មានអាយុកាលជាងពីរទសវត្សមកហើយ ដែលបានវិវត្តន៍ខ្លួនបន្ដិចម្ដងៗ និងបានរក្សាជំហរយ៉ាងរឹងមាំសម្រាប់បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ ហើយដើម្បីរួមគ្នាបន្ដរក្សាជំហរការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តរបបសន្ដិសុខសង្គមនៅកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកទាំងអស់ដែលកំពុងអនុវត្តការងារនេះ ត្រូវតែឈ្វេងយល់ និងដឹងឱ្យបានច្បាស់ពីគោលការណ៍គ្រឹះនៃប្រព័ន្ធសន្តិសុខសង្គម។
    ឯកឧត្តមប្រតិភូ បានបន្តទៀតថា៖ ស្ទើរតែពេញមួយជីវិតរបស់ឯកឧត្តមហើយ លើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចូលរួមអភិវឌ្ឍរបបសន្ដិសុខសង្គមមួយនេះ រហូតទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្ដបន្ទាប់ ដូច្នេះវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាពេលវេលាដ៏មានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ ប.ស.ស. គ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ស្តាប់ ដើម្បីជាចំណេះដឹងមូលដ្ឋាន អាចយកទៅវិភាគហានិភ័យសង្គម ក៏ដូចជាការរៀបចំនូវលិខិតបទដ្ឋាន ធ្វើយ៉ាងណាឱ្យមានសន្តិសុខសេដ្ឋកិច្ចសម្រាប់បុគ្គលគ្រប់រូប។
    ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា៖ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាថ្នាក់ដឹកនាំ ប.ស.ស. គ្រប់ៗរូប នឹងយកចំណេះដឹងទាំងអស់នេះ ទៅពង្រឹងលើសមត្ថភាពរបស់ខ្លួនដែលមានស្រាប់ ដើម្បីបន្ដអនុវត្តរបបសន្តិសុខសង្គមមួយនេះ ឱ្យកាន់តែមានប្រសិទ្ធភាពរីកចម្រើនបន្ថែមទៀត ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយដល់សង្គមជាតិទាំងមូលផងដែរ។
    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្ដិភាពស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.