Mail |
  • ភាសាខ្មែរ
  • English
  • បងប្អូនកម្មករនិយោជិតជាច្រើននាក់ទទួលបានការពន្យល់ណែនាំដោយផ្ទាល់ពីសំណាក់អគ្គនាយក ប.ស.ស. ស្តីទី អំពីសិទ្ធិ និងនីតិវិធីក្នុងការស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស.

    (តាកែវ)៖ ឆ្លៀតក្នុងឱកាសចូលរួមពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស នៅទឹកដីស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងសហការីបានចុះចែកខិត្តបណ្ណស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនដល់បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនកម្មការិនី និងបានពន្យល់ណែនាំដោយផ្ទាល់ ស្តីពីសិទ្ធិ និងនីតិវិធីក្នុងការស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស.។
    បងប្អូនកម្មករនិយោជិត បានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយប្រកបដោយស្នាមញញឹមចេញពីបេះដូង និងពេញចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.