Mail |
  • ភាសាខ្មែរ
  • English
  • របៀបវារៈសំខាន់ៗចំនួន២ ត្រូវបានក្រុមការងារកិច្ចការច្បាប់ នៃប.ស.ស. បើកកិច្ចប្រជុំពិភាក្សានារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣

    (ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃប.ស.ស. ប្រជុំពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ (១).សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការបន្តសុពលភាពនៃអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ស្ដីពីការកែសម្រួលមាត្រា៤ មាត្រា៥ និងមាត្រា១៦ នៃអនុក្រឹត្យលេខ៥៩ អនក្រ.បក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន (២). សេចក្ដីព្រាងប្រកាសស្ដីពីបែបបទនិងនីតិវិធី នៃការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
    ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកសំណើដាក់ជូនក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ត្រូវពិនិត្យ និងពិភាក្សា ដោយយកចិត្តទុកដាក់ខ្ពស់លើសេចក្ដីព្រាងអនុក្រឹត្យ និងសេចក្តីព្រាងប្រកាសខាងលើដើម្បីឱ្យការអនុវត្តទៅមានប្រសិទ្ធភាព តម្លាភាព ត្រឹមត្រូវ និងច្បាស់លាស់ ស្របតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
    សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង១០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.