Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ នៅវត្តឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ មន្រ្ដី និងបុគ្គលិកក្រោមឱវាទ បានចូលរួមពិធីបុណ្យកាន់បិណ្ឌទី៩ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តឃ្មួញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយពុទ្ធសាសនិក តែងនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្ដអារាមនានាផងដែរ។
    តាមទំនៀមទំលាប់របស់ប្រជាជនខ្មែរ ក្នុងអំឡុងពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺត្រូវតែទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ពិសេសថ្ងៃ ១៥រោច ដែលជាថ្ងៃបង្ហើយ ដែលគេហៅថា “ភ្ជុំបិណ្ឌ”៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.