Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោមមូលបទ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាល ប្រកបដោយយុត្តិធម៌នៅកម្ពុជា របស់អង្គការអុកស្វាម (OXFAM)

    (ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោមមូលបទ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាល ប្រកបដោយយុត្តិធម៌នៅកម្ពុជា របស់អង្គការអុកស្វាម (OXFAM)។
    នាឱកាសអញ្ជើញបេីកវេទិកាប្រចាំឆ្នាំថ្នាក់តំបន់នេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងថាកិច្ចសហការរវាង ប.ស.ស. និងអង្គការអុកស្វាម រៀបចំបង្កើតវេទិកាប្រចាំឆ្នាំថ្នាក់តំបន់នេះឡើងដើម្បី ពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម ស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានា និងពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយ័តករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់អំពីកង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលជាឧត្តមប្រយោជន៍ដល់ការតាក់តែងគោលនយោបាយ ក្នុងន័យធានាការគាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា។
    តាមរយៈវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ខាងលេីនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនិងកិច្ចសន្ទនាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងក្លាយជាពុទ្ធិ ធាតុចូល និងវិធីសាស្ត្រសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ដែលជាការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមកម្ពុជា ទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
    ក្នុងឱកាសនេះដែរឯកឧត្តម ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គការអុកស្វាម (OXFAM) ព្រមទាំងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំវេទិកានេះឡើង ជាពិសេសឯកឧត្តមក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសនូវគ្រប់វិស័យទូទាំងខេត្ត ចុះបញ្ជីកម្មករនិយោជិតរបស់ខ្លួនមក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗរបបសន្តិសុខសង្គម។
    សូមបញ្ជាក់ថា៖ វេទិកាខាងលើនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសួនទឹកគជ់ស្វាយព្រៃ ខេត្តស្វាយរៀង ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. តំណាងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តស្វាយរៀង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងអង្គការអុកស្វាម (OXFAM) និងតំណាងក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ជាច្រើនទៀត សរុបប្រមាណ ២០០រូប។

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.