Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាល ប.ស.ស. បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ក្រោមការដឹកនាំពី ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដោយមានការចូលរួមពីលោក Finn KOH ប្រធានកម្មវិធីកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១០រូប។
    សម្រាប់កិច្ចព្រមព្រៀងអនុវត្តលើគម្រោងនេះ មានរយៈពេល ចំនួន ៣ខែ ៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ហើយសម្រាប់វឌ្ឍនភាពនៃការអនុវត្តគម្រោងគិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ប.ស.ស. បានរៀបចំការចុះបញ្ជីចល័តនៅតាមទីប្រជុំជន នៃរាជធានី/ខេត្តគោលដៅ សរុបចំនួន ១៩លើក ២០ទីតាំង ដែលបានចុះបញ្ជីសមាជិកថ្មីតាមរយៈស្តង់ចល័តចំនួន ៧ ០៥៥នាក់ ជាមួយគ្នានេះ ក្រុមការងារ ប.ស.ស. ក៏បានធ្វើការផ្សព្វផ្សាយតាមយៈបណ្ដាញសង្គមនានា ព្រមទាំងបានចុះចែកខិត្តបណ្ណដោយផ្ទាល់នៅតាមទីតាំងគោលដៅ ដើម្បីកៀរគរប្រជាពលរដ្ឋមកធ្វើការចុះបញ្ជីក្នុងស្តង់ចល័តផងដែរ។
    តាមរយៈការអនុវត្តគម្រោងនេះ បើសរុបជាទិន្នន័យរួម ត្រឹមថ្ងៃដូចគ្នាខាងលើនេះ ប.ស.ស. បានសហការចុះបញ្ជីសមាជិកនៅតាមក្រសួង ស្ថាប័ន ផ្សារ និងសង្កាត់ សរុបចំនួន ២១០ ២៥២នាក់ ស្រី ១០៦ ៣៣២នាក់ ដែលក្នុងនោះក៏មានកម្មករនិយោជិតក្នុងរបបភាគទានជាកាតព្វកិច្ចមានចំនួន ៩០ ៣៧៤នាក់ បុគ្គលស្វ័យនិយោជន៍ ៨៧ ៤៨២នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ៣២ ៣៩៦នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.