Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានដឹកនាំមន្ត្រីជំនាញចូលរួមអមឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញចូលរួមអមឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”។ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។
    មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ជាដំណាក់កាលស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គម។ ដើម្បីអនុវត្តរបបសន្តិសុខសង្គមឱ្យមានលក្ខណៈទូលំទូលាយ និងមានការគ្របដណ្តប់គ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ថ្មីស្តីពី របបសន្តិសុខសង្គម ដោយប្រកាសឱ្យប្រើនៅឆ្នាំ២០១៩ ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកដែលធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស័្វយនិយោជន៍ ដែលកំពុងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា ការអនុវត្តទាំងនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកអនុវត្តសកម្មភាពឆ្ពោះទៅការកសាងប្រព័ន្ធគាំពារសង្គម ដែលអនុលោមតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨, ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
    ជាមួយគ្នានោះ តាមរយៈទិវាប្រចាំឆ្នាំនេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី សមាជិក សមាជិកាទាំងអស់ នឹងទទួលបានការផ្លាស់ប្តូរបទពិសោធន៍ ពិសេសទទួលបាននូវពុទ្ធិ ធាតុចូល និងវិធីសាស្ត្រសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមកម្ពុជា ទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.