Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយករង ប.ស.ស. អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) ក្នុងដំណើរទស្សនកិច្ចមកកាន់បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) ដឹកនាំដោយលោក Lee Seung Wook ប្រធាននាយកដ្ឋានស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ ដើម្បីរៀបចំកិច្ចប្រជុំបូកសរុបការងារស្តីពី ផែនការមេ នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ព្រមទាំងប្រមូលធាតុចូល និងឯកសារពាក់ព័ន្ធដើម្បីរៀបចំស្នើសុំគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មី (New ODA Project)។
    តាមរយៈជំនួបដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញនេះ គណៈប្រតិភូ នៃអង្គភាព COMWEL បានបង្ហាញពីទំនុកចិត្តលើ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ក្នុងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ស្តីពី “កម្មវិធីពិគ្រោះយោបល់គោលនយោបាយសម្រាប់ការបង្កើតប្រព័ន្ធស្តារនីតិសម្បទា នៅកម្ពុជា” ដែលមានរយៈពេល ៣ឆ្នាំ (២០២២-២០២៤) ព្រមទាំងប្ដេជ្ញាបន្ដគាំទ្រការអនុវត្តសកម្មភាពនៃផែនការមេ ដើម្បីធ្វើឱ្យប្រព័ន្ធស្ដារនីតិសម្បទា នៅកម្ពុជា មានភាពកាន់តែប្រសើរឡើង។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាព COMWEL និងអបអរសាទរចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងកន្លងមករវាងអង្គភាពទាំងពីរ។ ទន្ទឹមនេះ ឯកឧត្តមអគ្គនាយករង ជឿជាក់ថា ភាគីទាំងពីរ នឹងបន្ដកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀត លើការជំរុញឱ្យកាន់តែប្រសើរឡើងនៃប្រព័ន្ធស្ដារនីតិសម្បទាកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាពមន្រ្ដី និងបុគ្គលិកជំនាញប.ស.ស. ផងដែរ។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. បញ្ជាក់បន្ថែមថា សម្រាប់ជំនួយគម្រោងបន្ទាប់ ភាគីទាំងពីរ នឹងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីរៀបចំគម្រោងផែនការមេ ព្រមទាំងឯកសារទស្សនទាន នៃគម្រោងថ្មីជូនរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៥ ខាងមុខនេះ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.