Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ថ្មីៗ

    កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង

    ស្វាយរៀង៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយសាលាខេត្ត ស្វាយរៀង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង។

    កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ...

    នៅថ្ងៃនេះ ប័ណ្ណសមាជិក ប.ស.ស ចំនួន ១២ ២៦០ ប័ណ្ណ ត្រូវបានផ្តល់ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់តំណាងថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានលើកឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណ សមាជិក ប.ស.ស នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា៖ រហូតពេលនេះពី ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួង ស្ថាប័ន មួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ...

    មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រមាណជា ១៨០ នាក់ នៅខេត្តសៀមរាប ទទួលបានការផ្សព្វផ្សាយ ស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ពី ប.ស.ស

    សៀមរាប៖ បន្ទាប់ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ ប័ណ្ណសមាជិករបស់ខ្លួន សរុបប្រមាណជាង ៣០ម៉ឺនប័ណ្ណ ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅតាមក្រសួង ស្ថាប័ន នាពេលកន្លងមក ហើយនៅព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការជាមួយសាលាខេត្តសៀមរាប ...

    ប.ស.ស បានចុះប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៅសាលាប្រជុំខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសាលាខេត្ត បន្ទាយមានជ័យ រៀបចំប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ...

    នៅព្រឹកថ្ងៃនេះ ក្រសួង ស្ថាប័ន ចំនួន ២ទៀតហើយ ត្រូវបាន ប.ស.ស ប្រគល់ប័ណ្ណសមាជិក ប.ស.ស របស់ខ្លួន ដើម្បីទៅទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលដោយឥតបង់ថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ពីតំណាងថ្នាក់ដឹកនាំ ប.ស.ស បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះប្រគល់ប័ណ្ណសមាជិក ប.ស.ស របស់ខ្លួនជូនដល់ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បានចំនួន ២៩ ក្រសួង/ស្ថាប័នហើយហើយនៅព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ ...

    ប.ស.ស បើកកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវា និងការទូទាត់ថ្លៃសេវា ជាមួយមន្ទីរពេទ្យឯកជន ដែលជាដៃគូជាមួយ ប.ស.ស ដើម្បីពន្លឿនការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យកាន់តែប្រសើរឡើង

    ភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវា និងការទូទាត់ថ្លៃសេវា ជាមួយមន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស បានថ្លែងថា ៖

    កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ ...

    កិច្ចប្រជុំពិគ្រោះយោបល់ជាមួយមូលដ្ឋានសុខាភិបាលកម្រិតថ្នាក់ជាតិស្តីពីការកំណត់តម្លៃឱសថក្រៅពីបញ្ជីឱសថសារវន្ត សម្រាប់ការព្យាបាលជំងឺលើសឈាម សម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជូនដល់សមាជិក ប.ស.ស

    រាជធានីភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយនឹងតំណាងថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលកម្រិត ថ្នាក់ជាតិចំនួន៣ នៅក្នុងរាជធានីភ្នំពេញ។

    កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ខាងលើនេះ បានធ្វើឡើង ...

    ថ្ងៃនេះ ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ១ ១១១ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងទេសចរណ៍

    រាជធានីភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប.ស.សបានបញ្ជាក់ថា៖ កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួន រួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា ...

    ថ្ងៃនេះ ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ៤០៨ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅអង្គភាពប្រឆាំងអំពើពុករលួយ

    រាជធានីភ្នំពេញ៖  ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.សបានបញ្ជាក់ថា៖

    កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា  ...

    ប.ស.ស បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ១៣៩៩ ប័ណ្ណ ទៀតហើយ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានផ្តល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់ក្រសួង ស្ថាប័ន ចំនួន ២២ កន្លងមក

    ភ្នំពេញ៖  ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យាក្រសួងធនធានទឹក និងឧតុនិយម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងទីស្តីការក្រសួងធនធានទឹក និងឧតុនិយមផ្ទាល់ បានថ្លែងថា៖

    មកដល់ថ្ងៃនេះ ប.ស.ស ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.