Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ថ្មីៗ

    ប.ស.ស បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ១៣៩៩ ប័ណ្ណ ទៀតហើយ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានផ្តល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់ក្រសួង ស្ថាប័ន ចំនួន ២២ កន្លងមក

    ភ្នំពេញ៖  ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យាក្រសួងធនធានទឹក និងឧតុនិយម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងទីស្តីការក្រសួងធនធានទឹក និងឧតុនិយមផ្ទាល់ បានថ្លែងថា៖

    មកដល់ថ្ងៃនេះ ប.ស.ស ...

    គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលជាសមាជិករបស់ខ្លួនបានចំនួនជាង ១៥ ម៉ឺននាក់ហើយ ក្នុងចំណោមសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ សរុបជាង ៣០ម៉ឺននាក់

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ  អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលជាសមាជិករបស់ខ្លួនបានចំនួនជាង ១៥ ម៉ឺននាក់ហើយ ក្នុងចំណោមសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ សរុបជាង ៣០ម៉ឺននាក់ ។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន ...

    ឆ្នាំ២០១៨ ដែលទើបកន្លងផុតទៅថ្មីៗនេះ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៦៥ ០៥៤ នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

    ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ថា៖   នេះជាការផ្តល់ជូនកាដូពិសេសក្នុងការឆ្លើយតបទៅនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ជាស្ត្រីសម្រាលកូន ដែលកើតចេញពីគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម ...

    ឆ្នាំ២០១៨ ប.ស.ស ទទួលបានពានរង្វាន់ ស្តីពីការទទួលស្គាល់អង្គភាពការងារឆ្នើមរបស់អាស៊ាន ខាងវិស័យសន្តិសុខសង្គម)

    រាជធានីភ្នំពេញ៖  តាមរយៈការអនុវត្តរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព ក្នុងឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបាន ពានរង្វាន់ ស្តីពីការ ទទួលស្គាល់អង្គភាពការងារឆ្នើមរបស់អាស៊ាន ខាងវិស័យសន្តិសុខសង្គមលើកិច្ចដំណើរការផ្តល់សេវាល្អខាងផ្នែក ថែទាំសុខភាព ។

    ការទទួលបានពានរង្វាន់ ស្តីពីការទទួលស្គាល់អង្គភាពការងារឆ្នើមរបស់អាស៊ាន ...

    មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាសមាជិក ប.ស.ស ទៅទទួលសេវាថែទាំសុខភាព បានចំនួន ២៥ ៨៥១១ ដង-នាក់ ហើយ តាមរយៈប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ  អតីតមន្ត្រីរាជការ  និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំ សុខភាព បានចំនួន ២៥ ៨៥១១ ដង-នាក់ ហើយ តាមរយៈប័ណ្ណសមាជិក ប.ស.ស គិតរហូតមកដល់ពេលនេះ។

    ឯកឧត្តមប្រតិភូ បានថ្លែងឡើងដូច្នេះ ក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ១៧១៩ ប័ណ្ណ ...

    ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ប្រមាណជាង ២៥ពាន់លានរៀល បានបើកផ្តល់ជូនកម្មការិនីសម្រាលកូនជាសមាជិក ប.ស.ស តាមរយៈ បេឡាជាតិរបបសន្តិសុខសង្គម

    រាជធានីភ្នំពេញ៖  គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនមានចំនួន ៦៣ ៦៧៧ នាក់ កូនចំនួន ៦៤ ១៤៧ នាក់ និងចំណាយទឹកប្រាក់អស់ជាង ២៥ពាន់លានរៀល តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ ទៀតថា ...

    មកដល់ថ្ងៃនេះ បេឡាជាតិរបបសន្តិសុខសង្គម បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បានចំនួន ១៦ក្រសួងហើយ

    រាជធានីភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានធ្វើកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃនេះ ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ៤២៨ ប័ណ្ណ ដើម្បីផ្តល់ជូនមន្រ្តី រាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្នុងក្រសួងមួយនេះ ក្នុងការទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ថា ...

    នៅព្រឹកនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ៨១០ប័ណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងរ៉ែ និងថាមពល

    ភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងរ៉ែ និងថាមពល បានរៀបចំពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្ត របបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងរ៉ែ និងថាមពល ដែលប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក  ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់ ។

    ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា ...

    ជនរងគ្រោះជាសមាជិក ប.ស.ស ចំនួន ៣នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ការងារ ត្រូវបានក្រុមការងារ ប.ស.ស បានចុះទៅដល់លំនៅដ្ឋានផ្ទាល់ ដើម្បីផ្តល់ប្រាក់វិភាជន៍បូជាសព ៤ ០០០ ០០០ រៀល និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវផ្តល់ជូន

    កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះទៅដល់ផ្ទះរបស់ជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងបម្រើ ការងារនៅរោងចក្រផលិតអង្ករ របស់ក្រុមហ៊ុន «ហ្គោល ឌិនរ៉ាយ» ដែលបានជួបគ្រោះថ្នាក់ការងារបណ្តាលឱ្យស្លាប់ ដោយសារអគ្គីភ័យឆាបឆេះរោងចក្រ ...

    ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ១០៦៨ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងឧស្សាកម្ម និងសិប្បកម្ម ខណៈដែលក្រសួងចំនួន ១៣ ត្រូវបានផ្តល់ជូនរួចហើយ

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានបញ្ជាក់ថា  កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា  ហើយនៅព្រឹកថ្ងៃនេះដែរ ប.ស.ស បានសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មបន្តទៀត ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ១០៦៨ប័ណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាព ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.