Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ថ្មីៗ

    កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាជំហានដំបូង នៃការវិភាគទីផ្សារក្នុងវិស័យសំណង់

    ប.ស.ស៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ អន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគទីផ្សារក្នុងវិស័យសំណង់ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយក ប.ស.ស លោកស្រី Betina Ramirez Lopez មកពីអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងនាយកដ្ឋានពេទ្យការងារ, អ្នកជំនាញការក្រុមហ៊ុន DEFT, តំណាងសមាគមអ្នកសាងសង់កម្ពុជា (CCA), តំណាង CAMFEBA,  តំណាង GMAC, និងតំណាងសហជីព។

    កន្លងមកក្រុមការងារ ប.ស.ស និងអង្គការ ILO បានចុះជួបប្រជុំពន្យល់អំពីការអនុវត្តនូវគម្រោងកិច្ចគាំពារសង្គមសម្រាប់កម្មករក្នុងវិស័យសំណង់ ជាមួយនឹង តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ០១លើក ជួបប្រជុំជាមួយនាយកដ្ឋានពេទ្យការងារចំនួន ០១លើក ជួបប្រជុំជាមួយសមាគម អ្នកសាងសង់កម្ពុជា (CCA) ចំនួន ០២លើក ជួបប្រជុំជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ចំនួន ០១លើក និងចុះទស្សនៈកិច្ចសិក្សាដល់ការដ្ឋានសាងសង់របស់ក្រុមហ៊ុន OCIC (ស្តាតអូឡាំពិក) ចំនួន ០១លើក។ ឆ្លងកាត់ការប្រជុំដាច់ដោយឡែក និងការចុះទស្សនៈកិច្ច សិក្សាដល់ការដ្ឋានសំណង់ គ្រាន់តែបានបង្ហាញប្រាប់ជាគំនិតផ្តើម ដឹងពីសវតា និងលក្ខណៈសម្បត្តិខ្លះៗ របស់កម្មករក្នុងវិស័យសំណង់។

    ការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានធ្វើបទបង្ហាញដោយអ្នកជំនាញការរបស់ក្រុមហ៊ុន DEFT ក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូល សំខាន់ៗមួយចំនួនពីបណ្តាភាគីពាក់ព័ន្ធ ដើម្បីរៀបចំធ្វើការវិភាគទីផ្សារជំហានដំបូងក្នុងវិស័យសំណង់ និងឈានទៅពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែក ហានិភ័យការងារដល់កម្មករនិយោជិតក្នុងវិស័យសំណង់ ដែលជាវិស័យមានកម្មករទទួលរងនូវហានិភ័យច្រើន។ វិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន ការលូតលាស់ និងរីកចំរើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ហើយជាវិស័យអាទិភាពទី២ បន្ទាប់ពីវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង កម្លាំងពលកម្មនៅក្នុងវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ចំណូលនៃថវិកាជាតិ។ វិស័យសំណង់ក៏មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកម្លាំងពលកម្ម ភាគច្រើន ការងារទាំងនេះជាប្រភេទម៉ៅការ មានការផ្លាស់ប្តូរកន្លែងការងារច្រើនកន្លែងក្នុងពេលតែមួយពិបាកគ្រប់គ្រង មិនមានឯកសារបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ កម្មករភាគច្រើនមិនមានជំនាញច្បាស់លាស់គឺប្រើប្រាស់កម្លាំងពលកម្មសុទ្ធសាធ (ជាកម្មករផង និងជាកសិករផង) និងទទួលបានប្រាក់ឈ្នួលទាប ហើយត្រូវការ ចំណាយច្រើននៅក្នុងជីវភាពគ្រួសារ ពេលខ្លះបំពេញការងារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមិនមានប្រាក់សម្រាប់ព្យាបាលជំងឺ ឬពេលខ្លះទៀតអ្នករកចំណូលក្នុងគ្រួសារ ទទួលរងគ្រោះថ្នាក់រហូតដល់ពិការភាព ឬស្លាប់ ដែលធ្វើឱ្យបាត់បង់នូវប្រាក់ចំណូលគ្រួសារ ព្រមទាំងបន្ថែមបន្ទុកធ្ងន់ធ្ងរដល់គ្រួសារ ឈានទៅរកភាពក្រីក្រ ព្រោះមិនមានអ្វីជាទីពឹង។

    របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារក្នុងប្រព័ន្ធ និងបានចូលរួមលើកកម្ពស់ផលិតភាពការងារផងដែរ។ តាមរយៈការផ្តល់នូវរបបខាងលើនេះ កម្លាំងពលកម្មសកម្មបច្ចុប្បន្នមានភាពកក់ក្តៅ ព្រោះអាចធានាបាននូវ សន្តិសុខប្រាក់ចំណូលរបស់ពួកគាត់ នៅពេលដែលមានហានិភ័យការងារកើតឡើង។ នាពេលថ្មីៗនេះ យោងតាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម ពីបេឡាជាតិរបបសន្តិសុខសង្គម  (ប.ស.ស)។

    សរុបមក ភាគីពាក់ព័ន្ធទាំងអស់៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានពេទ្យការងារ សមាគមអ្នកសាងសង់កម្ពុជា (CCA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ សហជីព បណ្តាដៃគូអភិវឌ្ឍ និងមន្ត្រីរាជការនិងបុគ្គលិក បេឡាជាតិរបបសន្តិសុខសង្គមគ្រប់ជាន់ថ្នាក់ បានខិតខំរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម។  ដើម្បីឱ្យការងារនេះអាចបន្តសម្រេចបានតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តកិច្ចសហការគ្នា ដើម្បីរួមចំណែកពង្រឹងនិងពង្រីករបបសន្តិសុខសង្គមស្របតាម ផែនការដែលបានគ្រោងទុក។

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ ៤,៤៥២នាក់ មកពីរោងចក្រ ៨២ផ្សេងៗគ្នា នៅសាលមហោស្រពកោះពេជ្រ។
    សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករ កម្មការិនីចំនួន ៧ដងរួចហើយ ក្នុងនោះនៅតាមរោងចក្រគឺជួបបាន ៣ដង រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈ២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ។
    ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេស បានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារ នឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុន គឺតែជាង ៣០ដុល្លារប៉ុណ្ណោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឺប្រាក់ឈ្នូលអប្បបរិមាគឺ ១៥៣ដុល្លារ និងឆ្នាំ២០១៨ ខាងមុខនេះ គឺមិនអោយតិចជាង ១៦០ដុល្លារក្នុងមួយខែនោះឡើយ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំឱ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពផងដែរ។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នា ធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ៖
    ១. ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
    ២. រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
    ៣. រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅ តម្លៃភ្លើងត្រូវបានចុះមកនៅត្រឹម ៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម ៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងតម្លៃទឹកតែ ៧០០រៀល ប៉ុណ្ណោះក្នុងមួយម៉ែត្រគីប និងបានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើង មានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
    ៤. ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ នេះ ដោយតម្រូវឱ្យនិយោជក (ម្ចាស់ក្រុមហ៊ុន) បង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី ៨,០០០៛-១២,០០០៛ក្នុង១ខែ។ ជាមួយគ្នានេះដែរ កម្មករ កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ និងទទួលបានប្រាក់ឈ្នួល ១២០% ។ លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ កម្មការិនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ ទទួលបានប្រាក់ ៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះ ទទួលបាន ៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន ១លាន២០ម៉ឺនរៀល រួមនឹងការឧបត្ថម្ភបន្ថែមទៀតពីសម្ដេចតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករ កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ ដោយមិនអស់លុយ រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% ដែលទទួលបាននៅថ្ងៃធ្វើការចុងក្រោយ។
    ៥. បន្តផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
    មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មការិនី ជិយោជក ទាំងអស់ឱ្យរួមថែរក្សាសន្តិភាព និងអភិវឌ្ឍដើម្បីប្រទេសជាតិកាន់តែរីកចំរើន បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ។ កម្មការិនីមានផ្ទៃពោះចំនួន ២៣១នាក់ បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្មួយជាកម្មករ កម្មការិនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕
    01

    02

    03

    05

    04

    06

    12

    07

    08

    10

    09

    11

    13

    15

    14

    16

    17

    18

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៧៤ផ្សេងៗគ្នាប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
    សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការិនី ដែលពេលនេះគឺជាជំនួបលើកទី៣ហើយ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសួរ សុខទុក្ខកម្មករចំនួន ៥ដងហើយរួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការទទួល ទានអាហារថ្ងៃត្រង់ជាមួយបងប្អូន កម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈ២កន្លងទៅថ្មីៗដែលមិនអាចបំភ្លេចបានឡើយ។ បាយដែលសម្តេចទទួលទានពេលនោះគឺជាបាយ របស់កូនក្មួយកម្មករដែលផ្តល់ជូន សម្តេចដោយផ្ទាល់។ សព្វថ្ងៃនេះរោងចក្រមួយចំនួនធំបានរៀបចំបន្ទប់បាយអោយកម្មករ ហើយមួយ ចំនួនទៀតបានផ្តល់ថ្លៃ អាហារ១ពេលដល់កម្មករផងដែរ។
    សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដេរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារ ដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។
    ដោយសារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ ការងារនឹងប្រាក់ចំណូលសមរម្យដល់ កម្មករ។ ប្រាក់ខែកម្មករពីមុនគឺក្រោម ៤០ ដុល្លារ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅ ឆ្នាំ២០១៨ ខាងមុខនេះតិចបំផុត គឺអាចឡើងដល់១៦០ទៅ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
    ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិនអោយកម្ពុជាទទួលផលប្រយោជន៍ដូចជា៖

    ១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា

    ២)កុំមកវិនិយោគនៅកម្ពុជា និង

    ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ បំផ្លាញផលប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរទេសជួយ [៣-សុំ] គឺ៖

    ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា

    ២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង

    ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។
    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងគឺការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែ រីកចម្រើន។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយឧស្សាកម្ម ២០១៥-២០២៥ សម្តេចតតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខខណ្ឌការងារនិងប្រាក់ចំណូលល្អ៖
    ១) ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
    ២) រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
    ៣) រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃតែ៧០០រៀលប៉ុណ្ណោះ។ សម្តេចតេជោ បានអំពាវនាវសូមម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង។
    ៤) ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការិនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី(៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការិនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ តាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយ ក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវា ជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ។
    ៥) បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវ លក្ខខណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួលនូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
    មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់ លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះជាង ១០០នាក់ និងបានថតរូបអនុស្សាវរីយ៍ Selfie ដែល បង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រចំពោះ បងប្អូនកូនក្មួយជាកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង៕
    ប្រភពពីហ្វេសបុកផេករបស់ Samdech Hun Sen, Cambodian Prime Minister
    1-1

    2-2

    7-7

    4-4

    8-8

    5-5

    6-6

    9-9

    វគ្គបណ្ដុះបណ្ដាលស្ដីពី ” ការកសាងសមត្ថភាពសម្រាប់ការវិភាគ និងវាយតម្លៃប្រព័ន្ធរបបសន្តិសុខសង្គម”

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នេះ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វគ្គបណ្តុះបណ្តាល ស្តីពី”ការកសាងសមត្ថភាពសម្រាប់ការវិភាគ និងវាយតម្លៃប្រព័ន្ធរបបសន្តិសុខសង្គម” មានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

    វគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញគ្រូឧទ្ទេសនាមមកពីអង្គការអន្តរជាតិខាងការងារ International Labour Organization ( ILO ) និងមានការចូលរួមពីថ្នាក់ដឹកនាំនៃ ប.ស.ស រួមមាននាយករង ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ ពាក់ព័ន្ធ ប្រមាណជា ៥០នាក់។

    គោលបំណងវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជូនសិក្ខាកាមនូវចំណេះ ជំនាញបន្ថែម សម្រាប់ផ្សាភ្ជាប់នឹងការអនុវត្តការងារ និងត្រៀមអនុវត្តការងារនាពេលខាងមុខ ឱ្យស្របតាមបរិបទ នៃប្រព័ន្ធសន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ ជាទូទៅ ការវិភាគ និងវាយតម្លៃប្រព័ន្ធសន្តិសុខសង្គមដ៏ត្រឹមត្រូវច្បាស់លាស់ ពិសេសផ្នែកប្រាក់សោធន ដែល ប.ស.ស គ្រោងនឹងស្នើអនុវត្តក្នុងពេលខាងមុខឆាប់ៗនេះ នឹងបង្ហាញឱ្យឃើញច្បាស់ពីនិរន្តភាពទាំងការងារហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងពេលអនុវត្ត និងឆ្នាំទៅខាងមុខទៀត។

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ និងឯកភាពទាំងស្រុងចំពោះរបៀបវារៈទាំង៣នៃកិច្ចប្រជុំ ក្នុងនោះរបៀបវារៈទី២«សេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន»

    1-1 3-3 4-4 5-5 6 7-7 8-8 9-9 10-1

    សាលមហោស្រពខេត្តកោះកុង៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃអភិបាលខេត្តកោះកុង បានអញ្ជើញចូលជាសហអធិបតីភាពក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត ស្នាក់នៅបន្ទប់ជួល ផ្ទះជួល នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ និងកម្មរនិយោជិត។

              ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ប.ស.ស និងក្រុមការងារពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងរួមគ្នា ទៅតាមតួនាទីភារកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមអនុវត្តនិងផ្សព្វផ្សាយពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងាររហូតដល់សម្រេចបានលទ្ធផលគួរជាទីមោទនៈ ដើម្បីចូលរួមដោះស្រាយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងលើកកំពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង ឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសគឺការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើននូវឱកាសការងារ បង្កើតនូវបរិយាកាសការងារល្អ ពង្រឹងភាពសុខដុមនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ធ្វើយ៉ាងណាឆ្លើយតបនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារ និងលើកកំពស់កម្រិតជីវភាពរបស់កម្មករនិយោជិត។

               ជាការពិត លទ្ធផលដែលយើងខិតខំសម្រេចបាននាពេលកន្លងមកនេះ៖ទី១. រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ ផ្សេងៗបានចំនួន១៣លើក ជូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដោយកើនពី ៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ ដោយបូករួមទាំងប្រាក់រង្វាន់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាព កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួល ចាប់ពី ១៧០ ដុល្លារអាមេរិក ទៅ ១៨១ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ នេះ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានដំឡើងកម្រិតអប្បរបមានៃប្រាក់បៀវត្សជាប់ពន្ធ ឱ្យឡើងដល់ ១.០០០.០០១រៀល និងលើកលែងពន្ធលើអត្ថប្រយោជន៍បន្ថែមចំនួន២០% លើសោហ៊ុយធ្វើដំណើរ កន្លែងស្នាក់នៅ ប្រាក់ថ្លៃបាយ ភាគទានប.ស.ស ប្រាក់ឧបត្ថម្ភទារក ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់ នៃការបញ្ឈប់លែងឱ្យធ្វើការ ចាប់ពីឆ្នាំ២០១៧ តទៅ។ បានតភ្ជាប់បណ្តាញអគ្គិសនីដោយតម្លៃ ថោកជូនកម្មករនិយោជិត សិស្ស និស្សិត នៅតាមបន្ទប់ជួល ផ្ទះជួល នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចំនួនប្រមាណជាង ២៥០.០០០ បន្ទប់ និងបានភ្ជាប់បណ្តាញទឹកស្អាតផងដែរ។ ទី២. ប.ស.ស បានប្រមូលសមាជិកជាសហគ្រាស គ្រឹះស្ថានបានចំនួន ៩.០៨៧ ដែលមានកម្មករនិយោជិតចំនួន ១.១៦០.៧៩៤ នាក់ នៅទូទាំងប្រទេស។ បានផ្តល់តាវកាលិក (ការជួយសង្គ្រោះ ការព្យាបាល និងអត្ថប្រយោជន៍ផ្សេងៗ)បានចំនួន១៥៧.៧០២នាក់។ បានអនុវត្តផ្នែកថែទាំសុខភាពចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដោយបានពង្រីកដល់សហគ្រាស គ្រឹះស្ថានចំនួន ៧៣៨ ដែលមានកម្មករនិយោជិតចំនួន ៧៩៤.២២៥ នាក់ និងបន្តពង្រីកនៅទូទាំងប្រទេស ផ្អែកតាមអនុក្រឹត្យលេខ០១ អនក្រ បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។ បានធ្វើការសិក្សាស្រាវជ្រាវ និងកំពុងរៀបចំយន្តការស្នើសុំដាក់ឱ្យដំណើរការនូវប្រាក់សោធន នៅក្នុងឆ្នាំខាងមុខដ៏ខ្លីនេះ។

                ផ្សាភ្ជាប់នឹងសមិទ្ធិផលនេះ ឯកឧត្តម បានបង្ហាញពីទិសដៅសម្រាប់អនុវត្តបន្តទៀតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដែលក្រុមការងារនឹង ចូលរួមយកចិត្តទុកដាក់ ដូចតទៅ៖

    ១- បន្តពង្រឹង និងពង្រីករោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យបានកាន់តែច្រើនថែមទៀតនៅតាមឃុំ/សង្កាត់ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងបង្កើនល្បឿនអភិវឌ្ឍន៍ឃុំ/សង្កាត់

    ២-បន្តពង្រឹង និងពង្រីកសេវារកការងារធ្វើក្នុង និងក្រៅប្រទេសដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ/សង្កាត់ ព្រមទាំងបង្ការ និងទប់ស្កាត់រាល់អំពើជួញដូរពលកម្ម

    ៣-បន្តបើកទូលាយទីផ្សារការងារនៅក្រៅប្រទេស ផ្តល់ឱកាសជូនប្រជាជនធ្វើការស្របច្បាប់នៅក្រៅប្រទេស ការពារសិទ្ធិ ផលប្រយោជន៍ និងកិត្តិយសសេចក្តីថ្លៃថ្នូរ ជូនពលករខ្មែរនៅក្រៅប្រទេសស្របតាមច្បាប់ និងគាំពារគ្រួសារពលករចំណាកស្រុក ក្នុងមូលដ្ឋានឃុំ/សង្កាត់

    ៤- បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ បូកបន្ថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងរៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលនឹងគ្របដណ្តប់វិស័យ ផ្សេងទៀត

    ៥- បន្តជំរុញការតបណ្តាញអគ្គិសនី ទឹកស្អាត ដោយតម្លៃថោកជូនកម្មករនិយោជិត សិស្ស-និស្សិត នៅបន្ទប់ជួល ផ្ទះជួល និងជំរុញការអនុវត្តច្បាប់ស្តីពីភតិសន្យា ពិសេស (ច្បាប់ជួលបន្ទប់) បន្តលើកលែងពន្ធចំពោះប្រាក់អត្ថប្រយោជន៍បន្ថែម និងបន្តកែសម្រួលកម្រិតប្រាក់បៀវត្សអប្បបរមាត្រូវជាប់ពន្ធចាប់ពី១លានរៀលឡើង

    ៦- បន្តការអភិវឌ្ឍការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាពនិងជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។ បន្តផ្តល់អាហារូបករណ៍និងបង្កលក្ខណៈងាយស្រួលដល់យុវជន-យុវនារីឱ្យទទួលបានការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

    ៧-បន្តជម្រុញកម្មវិធីលើកកម្ពស់ផលិតភាពជាតិ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ជាតិនៅក្នុងតំបន់ ជាពិសេសក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន

    ៨- បន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ ព្រមទាំងអនុវត្តផ្នែក ប្រាក់សោធនដល់កម្មករនិយោជិត

    ៩- បន្តអភិវឌ្ឍការថែទាំសុខភាព អនាម័យការងារ ការលើកកម្ពស់សុវត្ថិភាពកន្លែងធ្វើការងាររៀបចំកន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ

    ១០-ធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការពារសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងនិយោជក និងការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជកស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារជាធរមាន។

               ទន្ទឹមនឹងនេះ ក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ក៏ត្រូវខិតខំបន្តចុះផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធវិស័យការងារ, វិធានការទប់ស្កាត់វិវាទការងារ កូដកម្ម បាតុកម្ម និងគ្រោះថ្នាក់ការងារ, អត្ថប្រយោជន៍របបសន្តិសុខសង្គម, វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើមធ្យោបាយ ដឹកជញ្ជូន និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត, វិធានការទប់ស្កាត់ករណីសន្លប់ ។

    ១/.បេឡាជាតិរបបសន្តិសុខសង្គម ពង្រឹងការអប់រំអំពីវិធានការទប់ស្កាត់ហានិភ័យការងាររួមមាន៖ ការការពារគ្រោះថ្នាក់ក្នុងកន្លែងការងារ, ការការពារសុវត្ថិភាព ក្នុងពេលធ្វើដំណើរ, និងការការពារសុវត្ថិភាពដទៃផ្សេងៗទៀត ពង្រឹងការអនុវត្តផ្នែកថែទាំសុខភាព ជាការរួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិត និងគ្រួសារ រួមទាំងការផ្តល់ការបង្ការជំងឺទូទៅ ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួយដោះស្រាយដល់បងប្អូនកម្មករ និយោជិតយើងឱ្យកាន់តែមានភាពនឹងនកក់ក្តៅក្នុងចិត្តចំពោះអនាគតរបស់ខ្លួននៅពេលចាស់ទៅមានប្រាក់សោធនសម្រាប់ផ្គត់ផ្គងជីវភាព និងក្រុមគ្រួសារ

    ២/.អាជ្ញារធរដែនដី សហការជាមួយក្រុមការងារសម្របសម្រួលចុះផ្សព្វផ្សាយនៅតាមបន្ទប់ជួល ផ្ទះជួលរបស់កម្មករនិយោជិត ជាបន្តបន្ទាប់ទៀត ផ្តល់សេវាសាធារណៈ ដល់កម្មករនិយោជិត ដោយស្នាមញញឹម រាក់ទាក់ និងឱ្យទាន់ពេលវេលា ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពង្រឹងការគោរពច្បាប់

    ៣/.ក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ បន្តផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី/ខេត្ត ជាគោលដៅទី១ ផ្សព្វផ្សាយនៅតាមមូលដ្ឋានបន្ទប់ជួល ផ្ទះជួលរបស់កម្មករនិយោជិត ជាគោលដៅទី២ ដែលត្រូវធ្វើទន្ទឹមគ្នា។

    A10-10

    A1-1

    A4-4

    A5-5

    A6-6

    A7-7

    A2-2

    A3-3

    A8-8

    A9-9

    កិច្ចប្រជុំអន្តរក្រសួងលើសេចក្ដីព្រាងអនុក្រឹត្យ នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៣ និងទី ២៧

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ និងថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម”ប.ស.ស” និងសហការី ចូលរួមប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់ មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ក្រោមអធិបតីភាព ឯកឧត្តម សយ សុខា អគ្គលេខាធិការ រាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

    ក្នុងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន មាន០៧ជំពូក និង២៨មាត្រា ដែលការរៀបចំនេះអនុលោមទៅតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។

    គោលបំណងខាងលើ គឺដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាព សង្គម ដែល ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនគ្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ឈរលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំ សុខភាពប្រកបដោយជោគជ័យ និងធានាឱ្យមានភាពសង្គតិភាពក្នុងការគាំពារសង្គមទាំងវិស័យឯកជន និងមន្ត្រីរាជការ ក្នុងវិស័យសាធារណៈ ដែលការណ៍នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនចាប់ពី ឆ្នាំ២០១៧តទៅ ដូច្នេះ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅពេលទទួលរងហានិភ័យការងារ និងសេវាថែទាំសុខភាព២៤ម៉ោង នៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ក្នុងពេលដ៏ខ្លីខាងមុខនេះ។

    1-1

    3-3

    4-4

    6-6

    5-5

    8-8

    7-7

    10-10

    9-9

    ជំនួបរវាងគណៈ​ប្រតិភូអង្គភាពសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ( Social Security Office, Thailand ) និងថ្នាក់ដឹកនាំ ប.ស.ស

    រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានដឹកនាំមន្រ្តីក្រោមឱវាទ ដើម្បីចូលរួមពិភាក្សាការងារជាមួយគណៈប្រតិភូអង្គភាពសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ(Social Security Office, Thailand) ក្នុងគោលបំណងពិភាក្សា និងសិក្សាអំពីលទ្ធភាពនៃការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីឈានទៅរកការធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីតាវកាលិក ជរាភាព(Old-age benefit) និងការងារគ្រប់គ្រងរដ្ឋបាលផ្សេងៗជាច្រើនទៀត៕

    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC

    កិច្ចប្រជុំពិភាក្សាយោបល់ ស្ដីពីការផ្ដល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិតដែលជាសមាជិក ប.ស.ស

    រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិត ដែលជាសមាជិក ប.ស.ស ដឹកនាំដោយលោក អ៊ុក សមវិទ្យា នាយក ប.ស.ស ដោយមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងមូលដ្ឋានសុខាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA) តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) តំណាងសហព័ន្ធសហជីព សហជីពមូលដ្ឋានតាមរោងចក្រ និងតំណាងនិយោជក/រដ្ឋបាលរោងចក្រកាត់ដេរនិងផលិតស្បែកជើង។ ក្នុងស្មារតីប្រជុំនេះ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានលើកឡើង ដើម្បីធ្វើការដោះស្រាយរួមគ្នា ក្នុងន័យជំរុញការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល និងការសម្របសម្រួលពី ប.ស.ស ទៅដល់កម្មករ និយោជិតដែលជាសមាជិក ប.ស.ស ឱ្យកាន់តែប្រសើរមួយកំរិតបន្ថែមទៀត។ សរុបមក ប.ស.ស នឹងរៀបចំឱ្យមានកិច្ចប្រជុំជាប្រចាំរៀងរាល់៣ខែម្តង និងបង្កើតក្រុមការងារតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីទទួលបញ្ហា និងដោះស្រាយឱ្យបានទាន់ពេលវេលា។

    1

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    បេឡាជាតិរបបសន្តិសុខសង្គម បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធចុះបញ្ជិកា និងភាគទានថ្មី

    រាជ​ធានី​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៧-១៩ ខែ​ធ្នូ ឆ្នាំ​២០១៤ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​បើក​វគ្គបណ្តុះ​បណ្តាល​ផ្ទៃ​ក្នុង ស្តី​ពីការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​ចុះ​បញ្ជិកា និង​ភាគ​ទាន​ថ្មី សមាស​ភាព​ចូល​រួម​មាន មន្រ្តី និង​បុគ្គលិក​តាម​បណ្តា​សាខា ប.ស.ស ខេត្ត/ខណ្ឌ ខ្លឹមសារ​សំខាន់ៗ​នៃ​ការ​បណ្តុះ​បណ្តាល ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.