Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ថ្មីៗ

    ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការបំពេញការងារនាឆ្នាំកន្លងមក

    រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឱកាសដ៏ សោមនស្សរីករាយនៃពិធីពិសាអាហារសាមគ្គី និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ខាងមុខនេះ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅវិមានពិភពថ្មីសែនសុខ បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ ...

    ប្រធាន អនុប្រធាន និងមន្រ្តីទទួលបន្ទុកសាខា ប.ស.ស ខេត្ត-ខណ្ឌ ទាំងអស់ត្រូវតែបន្តពង្រឹងសមត្ថភាព និងអនុវត្តតួនាទីរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន

    រាជធានីភ្នំពេញ៖ នេះជាលើកទី២ហើយ គ្រាន់តែប៉ុន្មានខែ នៃដើមឆ្នាំ២០១៩ នេះ ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខាទូទាំងរាជធានី/ខេត្ត-ខណ្ឌ ត្រូវបានមកចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីបច្ចុប្បន្នភាពការងារជំនាញ ទាក់ទងនឹងរបបសន្តិសុខសង្គមនៅសាលប្រជុំធំ នៃ ប.ស.ស ស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ...

    គ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដ៏ធំមួយ របស់រាជរដ្ឋាភិបាល ព្រោះថាបញ្ហានេះមិនត្រឹមតែបណ្ដាលឱ្យមានមនុស្សស្លាប់ រងរបួស ពិការនោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ

    រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ...

    ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស សរុបប្រមាណជាង ៥០នាក់ នៅតាមបណ្តាសាខាទូទាំងរាជធានី ខេត្ត-ខណ្ឌ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម

    ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីបច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបប សន្តិសុខសង្គម ដល់ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខាទូទាំងរាជធានី ខេត្ត-ខណ្ឌ ...

    គណៈប្រតិភូក្រសួងការងារ នៃសាធារណរដ្ឋកេនយ៉ា មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការផ្តល់សេវាសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅកម្ពុជា

    ភ្នំពេញ៖ លោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី នៃក្រសួងការងារ និងការគាំពារសង្គម នៃសាធារណរដ្ឋកេនយ៉ា បានថ្លែងថា៖ សាធារណរដ្ឋកេនយ៉ា ជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិក ប៉ែកខាងកើតដែលមានផ្ទៃដីសរុប ៥៨០,៣៦៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។

    កំណើនសេដ្ឋកិច្ចនៅប្រទេសមួយនេះ ជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់ ១,៥០៧ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ ...

    មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា របស់ទីស្តីការគណៈរដ្ឋមន្រ្តី សរុបប្រមាណជាង ២០០នាក់ បានចូលរួមស្វែងយល់ ពីការធ្វើបទបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ទាក់ទងទៅនឹងគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម

    រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ១០រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នេះ បានអញ្ជើញធ្វើបទបង្ហាញដោយផ្ទាល់ ស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ...

    មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ លែងព្រួយបារម្មណ៍រឿងលុយថ្លៃសេវាព្យាបាលនៅពេលមានបញ្ហាសុខភាពទៀតហើយ

    ភ្នំពេញ៖   ការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ជាមួយគ្នានិងការលើកឡើងដូចខាងលើ ឯកឧត្តមក៏បានបន្តលើកសរសើរពីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ  នៅពេលដែលឯកឧត្តមអញ្ជើញចូលរួមនៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ១៧២៧ ប័ណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ...

    កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង

    ស្វាយរៀង៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយសាលាខេត្ត ស្វាយរៀង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង។

    កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ...

    នៅថ្ងៃនេះ ប័ណ្ណសមាជិក ប.ស.ស ចំនួន ១២ ២៦០ ប័ណ្ណ ត្រូវបានផ្តល់ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់តំណាងថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានលើកឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណ សមាជិក ប.ស.ស នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា៖ រហូតពេលនេះពី ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួង ស្ថាប័ន មួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ...

    មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រមាណជា ១៨០ នាក់ នៅខេត្តសៀមរាប ទទួលបានការផ្សព្វផ្សាយ ស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ពី ប.ស.ស

    សៀមរាប៖ បន្ទាប់ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ ប័ណ្ណសមាជិករបស់ខ្លួន សរុបប្រមាណជាង ៣០ម៉ឺនប័ណ្ណ ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅតាមក្រសួង ស្ថាប័ន នាពេលកន្លងមក ហើយនៅព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការជាមួយសាលាខេត្តសៀមរាប ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.