ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមបណ្តាសហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបសន្តិសុខសង្គម (ទ.ស.ប.ក) បង្កើតឡើងដោយ សេចក្តីសម្រេចលេខ០០២/១៥ ក.ប/ស.ស.រ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ជាក្រុមការងារអន្តរនាយកដ្ឋានក្នុងនោះរួមមាននាយកដ្ឋានពេទ្យការងារ បេឡាជាតិរបបសន្តិសុខសង្គម និងនាយកដ្ឋានអធិការកិច្ច ។ ក្រុមការងារនេះមានតួនាទីភារកិច្ច សិក្សាស្រាវជ្រាវ និងពិនិត្យរកមូលហេតុសន្លប់, ចាត់វិធានការសង្គ្រោះបន្ទាន់ និងទប់ស្កាត់ការសន្លប់រស់កម្មករនិយោជិតនៅកន្លែងការងារ, សម្របសម្រួល និងសហការជាមួយមន្ទីរពេទ្យ ពហុព្យាបាល ដើម្បីបង្កើតរូបមន្តព្យាបាលសន្លប់ និងកំណត់ពីតម្លៃព្យាបាល, សម្របសម្រួល សហការជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹកជញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ពហុព្យាបាលប្រកបដោយសុវត្ថិភាព, ផ្តល់យោបាល់ និង លើកសំណើចាត់វិធានការបង្ការហានិភ័យការងារជូននាយក ប.ស.ស ។ នាយក ប.ស.ស ត្រូវរាយការណ៍បន្តជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យសម្រេច និង ស្នើសុំអនុសាសន៍ណែនាំសម្រាប់អនុវត្តបន្ត, រៀបចំណែនាំ និង ប្រជុំផ្សព្វផ្សាយអប់រំកម្មវិធីបង្ការគ្រោះថ្នាក់ការងារ និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់នាយក ប.ស.ស ។