១.កាតព្វកិច្ច និងអត្រានៃការបង់ភាគទាន
និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ បានចុះបញ្ជិកាក្នុងប.ស.ស និងមានកម្មករនិយោជិតចាប់ពី ៨ (ប្រាំបី)នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចបង់ភាគទានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាពជូនដល់ ប.ស.ស និងផ្នែកផ្សេងៗទៀត។
១.១.ផ្នែកហានិភ័យការងារ
ភាគទានផ្នែកហានិភ័យការងារ គឺជាកាតព្វកិច្ចដោយឡែករបស់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន។ កម្មករនិយោជិតមិនតម្រូវឱ្យមានកាតព្វកិច្ចក្នុងការ បង់ភាគទានផ្នែកនេះទេ។
អត្រាភាគទានផ្នែកហានិភ័យការងារជាអត្រាឯកភាព ដែលត្រូវបានកំណត់ស្មើនឹង ០,៨(សូន្យក្បៀសប្រាំបី)ភាគ រយ នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់ នៃប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត។
អត្រាបង់ភាគទានសម្រាប់ផ្នែកហានិភ័យការងារ
ថ្នាក់ |
ប្រាក់ឈ្នួលប្រចាំខែ (គិតជារៀល) |
ប្រាក់ឈ្នួលមធ្យមប្រចាំខែ (គិតជារៀល) |
ភាគទានប្រចាំខែសម្រាប់កម្មករនិយោជិក ១ នាក់ (០,៨%) |
១ |
តិចជាង ២០០.០០០ |
២០០.០០០ |
១.៦០០ |
២ |
២០០.០០១-២៥០.០០០ |
២២៥.០០០ |
១.៨០០ |
៣ |
២៥០.០០១-៣០០.០០០ |
២៧៥.០០០ |
២.២០០ |
៤ |
៣០០.០០១-៣៥០.០០០ |
៣២៥.០០០ |
២.៦០០ |
៥ |
៣៥០.០០១-៤០០.០០០ |
៣៧៥.០០០ |
៣.០០០ |
៦ |
៤០០.០០១ – ៤៥០.០០១ |
៤២៥.០០០ |
៣.៤០០ |
៧ |
៤៥០.០០១ – ៥០០.០០០ |
៤៧៥.០០០ |
៣.៨០០ |
៨ |
៥០០.០០១ – ៥៥០.០០០ |
៥២៥.០០០ |
៤.២០០ |
៩ |
៥៥០.០០១ – ៦០០.០០០ |
៥៧៥.០០០ |
៤.៦០០ |
១០ |
៦០០.០០១ – ៦៥០.០០០ |
៦២៥.០០០ |
៥.០០០ |
១១ |
៦៥០.០០ -៧០០.០០០ |
៦៧៥.០០០ |
៥.៤០០ |
១២ |
៧០០.០០១-៧៥០.០០០ |
៧២៥.០០០ |
៥.៨០០ |
១៣ |
៧៥០.០០១-៨០០.០០០ |
៧៧៥.០០០ |
៦.២០០ |
១៤ |
៨០០.០០១ – ៨៥០.០០០ |
៨២៥.០០០ |
៦.៦០០ |
១៥ |
៨៥០.០០១ – ៩០០.០០០ |
៨៧៥.០០០ |
៧.០០០ |
១៦ |
៩០០.០០១ – ៩៥០.០០០ |
៩២៥.០០០ |
៧.៤០០ |
១៧ |
៩៥០.០០១-១.០០០.០០០ |
៩៧៥.០០០ |
៧.៨០០ |
១៨ |
១.០០០.០០១-១.០៥០.០០០ |
១.០២៥.០០០ |
៨.២០០ |
១៩ |
១.០៥០.០០១-១.១០០.០០០ |
១.០៧៥.០០០ |
៨.៦០០ |
២០ |
១.១០០.០០១-១.១៥០.០០០ |
១.១២៥.០០០ |
៩.០០០ |
២១ |
១.១៥០.០០១-១.២០០.០០០ |
១.១៧៥.០០០ |
៩.៤០០ |
២២ | ១.២០០.០០១ ទ្បើង | ១.២០០.០០០ |
៩.៦០០ |
១.២.ផ្នែកថែទាំសុខភាព
អត្រាភាគទានផ្នែកថែទាំសុខភាពជាបន្ទុករបស់និយោជក ឬម្ចាស់សហគ្រាសគ្រឹះស្ថាន ត្រូវកំណត់ស្នើនឹង ១,៣ (មួយក្បៀសបី)ភាគរយ នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់នៃប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត។
អត្រាភាគទានផ្នែកថែទាំសុខភាពជាបន្ទុករបស់កម្មករនិយោជិត ត្រូវកំណត់ស្នើនឹង ១,៣(មួយក្បៀសបី)ភាគរយ នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់នៃ ប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត។
ប្រាក់ឈ្នួលមធ្យមប្រចាំខែក្នុងលំដាប់ថ្នាក់នៃប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត សម្រាប់ផ្នែកថែទាំសុខភាព ត្រូវកំណត់ដូចគ្នានឹងផ្នែកហានិភ័យការងារ ដែរ។
តារាងភាគទានផ្នែកថែទាំសុខភាព
ថ្នាក់ | ប្រាក់ឈ្នួលប្រចាំខែ (គិតជារៀល) |
ប្រាក់ឈ្នួលមធ្យមប្រចាំខែ |
ភាគទានជាបន្ទុកនិយោជកសម្រាប់ កម្មករនិយោជិត ១ នាក់ (២,៦%) |
១ | តិចជាង ២០០.០០០ | ២០០.០០០ | ៥.២០០ |
២ | ២០០.០០១ – ២៥០.០០០ | ២២៥.០០០ | ៥.៨៥០ |
៣ | ២៥០.០០១ – ៣០០.០០០ | ២៧៥.០០០ | ៧.១៥០ |
៤ | ៣០០.០០១ – ៣៥០.០០០ | ៣២៥.០០០ | ៨.៤៥០ |
៥ | ៣៥០.០០១ – ៤០០.០០០ | ៣៧៥.០០០ | ៩.៧៥០ |
៦ | ៤០០.០០១ – ៤៥០.០០១ | ៤២៥.០០០ | ១១.០៥០ |
៧ | ៤៥០.០០១ – ៥០០.០០០ | ៤៧៥.០០០ | ១២.៣៥០ |
៨ | ៥០០.០០១ – ៥៥០.០០០ | ៥២៥.០០០ | ១៣.៦៥០ |
៩ | ៥៥០.០០១ – ៦០០.០០០ | ៥៧៥.០០០ | ១៤.៩៥០ |
១០ | ៦០០.០០១ – ៦៥០.០០០ | ៦២៥.០០០ | ១៦.២៥០ |
១១ | ៦៥០.០០១ – ៧០០.០០០ | ៦៧៥.០០០ | ១៧.៥៥០ |
១២ | ៧០០.០០១ – ៧៥០.០០០ | ៧២៥.០០០ | ១៨.៨៥០ |
១៣ | ៧៥០.០០១ – ៨០០.០០០ | ៧៧៥.០០០ | ២០.១៥០ |
១៤ | ៨០០.០០១ – ៨៥០.០០០ | ៨២៥.០០០ | ២១.៤៥០ |
១៥ | ៨៥០.០០១ – ៩០០.០០០ | ៨៧៥.០០០ | ២២.៧៥០ |
១៦ | ៩០០.០០១ – ៩៥០.០០០ | ៩២៥.០០០ | ២៤.០៥០ |
១៧ | ៩៥០.០០១-១.០០០.០០០ | ៩៧៥.០០០ | ២៥.៣៥០ |
១៨ | ១.០០០.០០១-១.០៥០.០០០ | ១.០២៥.០០០ | ២៦.៦៥០ |
១៩ | ១.០៥០.០០១-១.១០០.០០០ | ១.០៧៥.០០០ | ២៧.៩៥០ |
២០ | ១.១០០.០០១-១.១៥០.០០០ | ១.១២៥.០០០ | ២៩.២៥០ |
២១ | ១.១៥០.០០១-១.២០០.០០០ | ១.១៧៥.០០០ | ៣០.៥៥០ |
២២ | ១.២០០.០០១ ទ្បើង | ១.២០០.០០០ | ៣១.២០០ |
២.កាលបរិច្ឆេទនៃការបង់ភាគទាន
កាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទានដំបូង ត្រូវបានកំណត់ក្នុងអំឡុងពេល ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ ដែលប.ស.ស បានចេញ “វិញ្ញាបនបត្របញ្ជិកា សហគ្រាស គ្រឹះស្ថាន”។ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានសម្រាប់ខែនីមួយៗយ៉ាងយូរបំផុតនៅថ្ងៃទី១៥ នៃខែបន្ទាប់។ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែល ខកខានមិនបានបង់ភាគទានតាមកាលបរិច្ឆេទ ដែលបានកំណត់ត្រូវបង់បន្ថែមនូវការប្រាក់ប្រចាំខែតាមអត្រាពីរ (២) ភាគរយ នៃចំនួនភាគទានជាក់ស្តែងដែលត្រូវបង់ក្នុងខែនីមួយៗ និងត្រូវទទួលការពិន័យជាប្រាក់ ដូចមានចែងក្នុងមាត្រា ៣៦ នៃ ច្បាប់ស្តីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
៣. នីតិវិធី និងបែបបទបង់ភាគទាន
និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានចូលទៅក្នុងគណនីរបស់ប.ស.ស ដែលស្ថិតក្នុងធានាគារ ACLEDA។ ការបង់ភាគទាន អាចត្រូវបានអនុវត្តតាមរបៀបដូចខាងក្រោម៖
- និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន អាចបង់ផ្ទាល់នៅធនាគារដូចមុនដដែល ឬ
- និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន អាចបង់តាមរយៈ ACLEDA Unity ឬ Internet Banking។ ការចំណាយលើសេវាកម្មនេះគឺជាបន្ទុកផ្ទាល់របស់និយោជក។
បន្ទាប់មកនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវយកឯកសារដែលបានបង់ភាគទានមក ប.ស.ស តាមរបៀបដូចខាងក្រោម៖
- បញ្ជូនឯកសារដោយផ្ទាល់មក ប.ស.ស ឬសាខា ប.ស.ស ខេត្ត/ខ័ណ្ឌ ឬ
- បញ្ជូនឯកសារតាមរយៈសាអេឡិចត្រូនិច contribution@nssf.gov.kh
ចំពោះ ឯកសារដែលនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានភ្ជាប់មក ប.ស.ស មានដូចជា៖
- បញ្ជិកាកម្មករនិយោជិត (E-Form)
- តារាងបើកបៀវត្ស(Payroll list)
- លិខិតប្រកាសបង់ភាគទាន
- លិខិតបញ្ជាក់ពីនិយោជក(Form B)
- បង្កាន់ដៃបង់ប្រាក់ពីធនាគារ(Bank slip)
ករណីឯកសារដែលនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន បញ្ជូនតាមរយៈ Email ឬ Web application ត្រូវស្កេនឯកសារមាន លិខិតប្រកាសបង់ភាគទាន, លិខិតបញ្ជាក់ពីនិយោជក និងបង្កាន់ដៃបង់ប្រាក់ពីធនាគារ និង Copy Soft មាន E-form និង Payroll list។
ប.ស.ស ពិនិត្យឃើញថាត្រឹមត្រូវហើយ នឹងចេញលិខិតបញ្ជាក់ការបង់ភាគទានជូនទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានវិញ។
៤.ការត្រួតពិនិត្យសៀវភៅបើកប្រាក់ និងបញ្ជីឈ្មោះកម្មករនិយោជិត
និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវផ្តល់សៀវភៅបើកប្រាក់ (តារាងបើកប្រាក់បៀវត្សនីមួយៗ) បញ្ជីឈ្មោះកម្មករនិយោជិត និងឯកសារពាក់ព័ន្ធផ្សេងៗជូន ប.ស.ស ដើម្បីពិនិត្យនៅពេលចាំបាច់។
៥.បទដ្ឋានគតិយុត្ត
- ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- ប្រកាសលេខ១០៨ កប/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកហានិភ័យការងារ
- ប្រកាសលេខ២៩៤ កប/ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលប្រការ៣ ប្រការ៤ និង ប្រការ៥ នៃប្រកាសលេខ១០៨ កប/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកហានិភ័យការងារ
- សេចក្តីជូនដំណឹងលេខ១០/១៤ ប.ស.ស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការបង់ភាគទាន។